Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 នៅស្រីលង្កា ឡានបន្តកន្ទុយគ្នារាប់គីឡូម៉ែត្រចាំចាក់សាំង ខណៈប្រេងក្នុងស្តុកសល់មិនដល់សម្រាប់ប្រើមួយថ្ងៃ
សង្គម

នៅស្រីលង្កា ឡានបន្តកន្ទុយគ្នារាប់គីឡូម៉ែត្រចាំចាក់សាំង ខណៈប្រេងក្នុងស្តុកសល់មិនដល់សម្រាប់ប្រើមួយថ្ងៃ

អត្ថបទដោយ​៖ Trassi កក្កដា ៤, ២០២២

ក្រសួង​ថាមពល​របស់​ប្រទេស​ស្រី​លង្កា បាន​ថ្លែង​ថា ក្នុង​ប្រទេស​ឥលូវ​កំពុង​ប្រឈម​ហានិភ័យ​ខ្ពស់ ខណៈ​ប្រេង​សាំង​ដែល​នៅ​សល់ គឺ​មាន​តិចតួច​ខ្លាំង​មិន​គ្រាន់​សម្រាប់​ប្រើប្រាស់​មួយ​ថ្ងៃ​ផង។

ថ្មី​ៗ​នេះ រថយន្ត​ពលរដ្ឋ​ជាច្រើន​បាន​តម្រង់​ជួរ​គ្នា​រាប់​គីឡូម៉ែត្រ​ពាសពេញ​ក្រុង Colombo ប្រទេស​ស្រី​លង្កា ដើម្បី​ចាំ​ចាក់​ហ្គាស និង សាំង បើ​ទោះ​បី​ជា​ដឹង​ថា ស្ថានីយ​ប្រេង​ឥន្ធនៈ​ជាច្រើន​គ្មាន​សាំង​សម្រាប់​ចាក់​ច្រើន​ថ្ងៃ​ក៏​ដោយ។

តាម​សម្ដី​លោក Kanchana Wijesekera រដ្ឋ​មន្ត្រី​ក្រសួង​ថាមពល បាន​បញ្ជាក់​ថា ស្តុក​ប្រេង​សាំង​ក្នុង​ប្រទេស​បច្ចុប្បន្ន គឺ​មាន​ប្រមាណ ៤ ពាន់​តោន ដែល​ចំនួន​នេះ គឺ​តិច​ជាង​ចំនួន​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​​​ក្នុង​ប្រទេស​ទៅ​ទៀត។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ក្រុង Colombo កាល​ពី​ថ្ងៃ​​ទី ០៣ ខែ​កក្កដា ឆ្នាំ ២០២២ កន្លង​ទៅ រដ្ឋ​មន្ត្រី​រូប​នេះ បាន​ឱ្យ​ដឹង​ថា ៖ «កប៉ាល់​ដឹក​ជញ្ជូន​ប្រេង​បន្ទាប់ គឺ​រំពឹង​ទុក​ថា​នឹង​មក​ដល់​ថ្ងៃ​​ទី ២២ ឬ ២៣ ខែ​កក្កដា​ខាង​មុខ។ ពួក​យើង​បាន​ធ្វើ​ការ​ទាក់ទង​ជាមួយ​អ្នក​ផ្គត់ផ្គង់​របស់​យើង​រួច​ហើយ ប៉ុន្តែ​យើង​មិន​អាច​ធានា​ថា ប្រេង​នឹង​មក​ដល់​មុន​​​ថ្ងៃ​​​ទី ២២ នោះ​ឡើយ»។

គួរ​រំឭក​ថា កាល​ពី​សប្ដាហ៍​មុន ប្រទេស​ស្រី​លង្កា បាន​ធ្វើ​ការ​ប្រកាស​ផ្អាក​លក់​ប្រេង​សាំង​រយៈពេល ២ សប្ដាហ៍​ជូន​ពលរដ្ឋ​ទូទៅ លើក​លែង​តែ​ករណី​ចាំបាច់​មួយ​ចំនួន​ប៉ុណ្ណោះ ដើម្បី​ជា​ការ​សន្សំ​សំចៃ​ប្រេង ទុក​សម្រាប់​ប្រើប្រាស់​ករណី​បន្ទាន់៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់