ការហើយចូលបន្ទប់ផ្សំដំណេកយ៉ាងមានក្តីសុខ លុះងើបព្រឹកឡើងទើបដឹងថាច្រឡំចូលបន្ទប់មិត្តភក្តិប្តី
ក្រោយពីបញ្ចប់ពីធីរៀបការរួចរាល់ តែងតែមានយប់ផ្សំដំណេកក្នុងឋានៈជាស្វាមីភរិយានឹងគ្នា តើនឹងមានអ្វីកើតឡើងបើសិនជាកូនក្រមុំចូលផ្សំដំណេកច្រឡំបន្ទប់ជាមួយមនុស្សប្រុសផ្សេងនោះ មិនមែនជាមួយប្តីខ្លួន?
ជាក់ស្តែង នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ តាមព័ត៌មានបានឱ្យដឹងពីហេតុការណ៍មួយយ៉ាងហួសចិត្តថា ក្រោយពីទាក់ទងគ្នាអស់រាប់ឆ្នាំ នារីម្នាក់បានសម្រេចចិត្តទៅរៀបការនៅស្រុកកំណើតរបស់ខាងស្វាមី ព្រោះតែនៅទីនោះមានទីធ្លាធំទូលាយ ហើយថែមទាំងអាចសន្សំសំចៃផងដែរ។
បន្ទាប់ពីចប់ពិធី ខាងកូនកំលោះក៏បានអង្គុយផឹកស្រាជួបជុំជាមួយនឹងក្រុមមិត្តភក្តិរបស់ខ្លួនមានជាង ១០ នាក់ ហើយក្រោយពីនោះ ម្នាក់ៗក៏ហាក់ស្រវឹងជោក ទើបគ្រួសារខាងប្រុសក៏បានរៀបចំបន្ទប់ឱ្យពួកគេស្នាក់នៅមួយយប់សិន ដោយបន្ទប់នៅផ្ទះនោះមើលទៅសុទ្ធតែស្រដៀងគ្នាទៀត។ នេះហើយគឺជាដើមហេតុនៃរឿងរ៉ាវទាំងអស់។
យប់ឡើង កូនក្រមុំចេញពីបន្ទប់មកចូលបន្ទប់ទឹក ហើយស្រាប់តែដើរទៅវិញ ក៏ច្រឡំចូលបន្ទប់របស់មិត្តភក្តិប្តីខ្លួនម្នាក់ដែលស្រវឹង ហើយនាងគិតស្មានថាជាប្តី ក៏បានជ្រុលជ្រួសរួមមេត្រីជាមួយគេនៅយប់នោះ រហូតដល់ព្រឹកឡើងទើបតែដឹងថាបុរសដេកក្បែរនាងមិនមែនជាប្តីខ្លួន ហើយនាងក៏បានភ្ញាក់ផ្អើលដោយការភិតភ័យ រួចស្រែកបែកផ្ទះតែម្តង។
ក្រោយមកកូនកំលោះដឹងរឿង គេក៏ខឹងសម្បាមិនតិចនោះទេ ហើយមិនជឿថាមិត្តរបស់ខ្លួនស្រវឹង ហើយបានជ្រុលជ្រួសឡើយ ដោយគិតថាជាសហាយស្មន់ និង ជាការចាប់រំលោភទៅវិញ។ រឿងនេះក៏ត្រូវទៅដល់តុលាការ ក្រោយការពិចារណា ខាងតុលាការក៏បានសម្រេចថា នេះមិនមែនជាករណីរំលោភនោះទេ ហើយអតីតមិត្តរបស់កូនកំលោះក៏ត្រូវបានគេដោះលែងវិញ។ ចំណែកកូនកំលោះ ក៏បានត្រឹមតែបៀមទុក្ខ មានទាំងរឿងជាមួយមិត្ត មានទាំងរឿងជាមួយប្រពន្ធទៀត៕