Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 (វីដេអូ) កម្សត់ណាស់! វ័យ ៦០ ឆ្នាំហើយ ពិការភ្នែកទៀត ស៊ូដើរកាច់ពោតរកលុយចិញ្ចឹមម្ដាយអាយុ ៨១ ឆ្នាំ
សង្គម

(វីដេអូ) កម្សត់ណាស់! វ័យ ៦០ ឆ្នាំហើយ ពិការភ្នែកទៀត ស៊ូដើរកាច់ពោតរកលុយចិញ្ចឹមម្ដាយអាយុ ៨១ ឆ្នាំ

អត្ថបទដោយ​៖ Muyly កក្កដា ២, ២០២២

ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមបាននាំគ្នាសម្ដែងនូវក្ដីអាណិតអាសូរ ព្រមទាំងចែករំលែកបន្តគ្នាព្រោងព្រាត នូវរឿងរ៉ាវបុរសពិការភ្នែក វ័យ ៦១ ឆ្នាំមួយរូប ដែលតស៊ូស៊ីឈ្នួលដើរកាច់ពោតឱ្យគេ គ្រាន់បានកម្រៃបន្តិចបន្តួចផ្គត់ផ្គង់គ្រួសារ ជាពិសេសចិញ្ចឹមម្ដាយដែលជាអ្នកមានគុណនៅឯផ្ទះ មានវ័យ ៨១ ឆ្នាំឯណោះ។

តាមរយៈគណនីមួយដែលមានឈ្មោះ Ho SreyHeang បានបង្ហោះនូវវីដេអូ និង រូបភាពបុរសពិការភ្នែកវ័យចំណាស់ខាងលើ ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា អ៊ុំប្រុសរស់នៅក្នុងភូមិ អូចំបក់លើ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ខណៈកន្លងមករូបលោក ធ្លាប់ជាអតីតយុវជនដែលតស៊ូកាលពីសម័យសង្រ្គាម ហើយពិការភ្នែកដោយសារតែគ្រាប់ដែលគេទម្លាក់ ទើបធ្វើឱ្យគាត់មើលមិនឃើញមកទល់សព្វថ្ងៃ។

ទន្ទឹមនឹងនោះ អ៊ុំប្រុសពុំមានប្រពន្ធ និង កូននោះឡើយ ដោយរាល់ថ្ងៃរស់នៅជាមួយម្តាយចាស់ និង ប្អូនស្រីរបស់ខ្លួន ក្នុងជម្រកខ្វះខាត ដោយសង់ខ្ទមក្បែរអូរមួយ ពេលទឹកឡើងម្ដងៗក៏លិចផ្ទះទៀត។

ប្រាក់ចំណូលនៃការរស់នៅ ក្នុងគ្រួសារដែលមានគ្នា ០៣ នាក់ ក្នុងខ្ទមដ៏កម្សត់ គឺត្រូវពឹងផ្អែកលើកម្លាំងរបស់បុរសពិការវ័យ ៦១ ឆ្នាំរូបនេះ ដែលមានជីវភាពខ្វះមុខខ្វះក្រោយ បានហូបមួយពេលខ្វះមួយពេល គួរឱ្យអាណិតអាសូរបំផុត។ ដូច្នេះហើយសម្រាប់ប្រិយមិត្ត ឬ សប្បុរសជន ដែលមានបំណងចង់ជួយដល់អ៊ុំប្រុសអាចទាក់ទងទៅកាន់លេខម្ចាស់គណនីខាងលើបានគឺ 096 28 22 290៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖

 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់