Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អានហើយរំភើប! អ្នកឧកញ៉ា គិត ម៉េង ជូនពរកូនស្រីពៅ ថ្ងៃខួបកំណើត ១៤ ឆ្នាំ កក់ក្ដៅបំផុត
សង្គម

អានហើយរំភើប! អ្នកឧកញ៉ា គិត ម៉េង ជូនពរកូនស្រីពៅ ថ្ងៃខួបកំណើត ១៤ ឆ្នាំ កក់ក្ដៅបំផុត

អត្ថបទដោយ​៖ Muyly កក្កដា ២, ២០២២

អ្នកឧកញ៉ា គិត ម៉េង កន្លងមកត្រូវបានមហាជនស្គាល់ថាជាមេគ្រួសារដ៏កក់ក្ដៅមួយរូប ដែលតែងតែផ្ដល់នូវភាពផ្អែមល្ហែម ការយកចិត្តទុកដាក់ ព្រមទាំងផ្ដល់តម្លៃដល់ភរិយា និង កូនៗរបស់លោក ដែលបង្ហាញពីគំរូដ៏ល្អប្រពៃមួយទៅកាន់មហាជននៅក្នុងសង្គម។

ជាក់ស្ដែង នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២២ នេះ ជាថ្ងៃគម្រប់ខួបវ័យ ១៤ ឆ្នាំ កូនស្រីពៅរបស់អ្នកឧកញ៉ា គិត ម៉េង ដែលនៅក្នុងបណ្ដាញសង្គម គេឃើញគណនីរបស់អ្នកឧកញ៉ាគំរូរូបនេះ បានបង្ហោះនូវសារជូនពរប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ មានអត្ថន័យអប់រំ និង ផ្អែមល្ហែមបំផុត ដែលធ្វើឱ្យមហាជនមានអារម្មណ៍កក់ក្ដៅជំនួស និង ពិតជាស្ញើចសរសើរចំពោះការយកចិត្តទុកដាក់មួយនេះខ្លាំងមែនទែន។

សារជូនពរដ៏មានន័យនោះ មានខ្លឹមសារថា ៖ «រីករាយថ្ងៃខួបកំណើតគម្រប់ ១៤ ឆ្នាំ កូនស្រីពៅ គិត ស៊ូណាវីន ទេវី! កូនមានបុគ្គលិកលក្ខណៈល្អ រីករាយ និង រួសរាយគួរឱ្យរាប់អានសម្រាប់អ្នកដទៃ ហើយតែងតែធ្វើឱ្យមនុស្សជុំវិញកូនសប្បាយចិត្ត។ កូននាំសុភមង្គលដល់យើង ហើយអាកប្បកិរិយារីករាយ និង ឥតភ័យព្រួយរបស់កូន គឺជាអ្វីដែលធ្វើឱ្យកូនមានលក្ខណៈល្អពិសេសទៅតាមរបៀបរបស់កូន»។

លោកបានបន្តទៀតថា​ ៖ «ខួបកំណើតរបស់កូន គឺជាឱកាសមួយទៀតសម្រាប់គ្រួសារយើង ដើម្បីប្រាប់កូនថា យើងមានមោទកភាពជាខ្លាំងចំពោះកូន។ កូនកំពុងធំឡើងក្លាយជាក្មេងស្រីដ៏អស្ចារ្យម្នាក់ ហើយពួកយើងពិតជាមានសំណាងណាស់ដែលបានធ្វើជាឪពុកម្តាយរបស់កូន។ លក្ខណៈសម្បត្តិរបស់កូនធ្វើឱ្យប៉ាមានសេចក្តីរីករាយឥតឧបមា ដែលឃើញកូនកំពុងក្លាយជាស្ត្រីដ៏ឆ្លាត និង ចិត្តល្អ។ ប៉ាពិតជាប្រាកដក្នុងចិត្តថា កូននឹងធ្វើរឿងដ៏អស្ចារ្យជាច្រើននាពេលអនាគត»។

ក្នុងនាមជាឪពុក អ្នកឧកញ៉ា បានបន្តថា ​៖ «ដោយសារភាពរឹងមាំ សមត្ថភាព និង ភាពឧស្សាហ៍ព្យាយាមរបស់កូន យើងប្រាកដក្នុងចិត្តថា គ្មានអ្វីជាបញ្ហាប្រឈមខ្លាំងសម្រាប់កូននោះទេ។ ប៉ុន្តែប្រសិនបើថ្ងៃណាមួយនាពេលអនាគត កូនត្រូវការស្វែងរកការបំផុសគំនិត ឬ ការគាំទ្រ សូមចាំថាកូនមានពួកយើងជានិច្ចដែលនៅពីក្រោយចាំគាំទ្រកូន។ យើងនឹងនៅជាប់ជាមួយកូនជានិច្ច។ ស៊ូណាវីន រាល់ឆ្នាំដែលកន្លងផុតទៅ កូនកាន់តែធំឡើងៗ ប៉ុន្តែកូនត្រូវចាំថាពួកយើងនឹងនៅតែស្រទ្បាញ់កូននៅថ្ងៃនេះ ថ្ងៃស្អែក និង ថ្ងៃមុខជារៀងរហូត។ សូមជូនពរកូនឱ្យពោរពេញដោយក្តីស្រទ្បាញ់ និង សុភមង្គលនៅថ្ងៃនេះ ពីព្រោះកូនស័ក្តិសមនឹងទទួលបានពរជ័យទាំងអស់នេះ ដោយសារកូនជាកូនស្រីដ៏ល្អរបស់យើង! រីករាយថ្ងៃកំណើត ស៊ូណាវីន!»៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់