Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ត្រៀមៗ! រូបសំណាកថ្មីនៅកំពង់សោម ដំឡើងរួចរាល់ហើយ អភិបាលខេត្តឡើងដាក់ព្រះនេត្រដោយផ្ទាល់
សង្គម

ត្រៀមៗ! រូបសំណាកថ្មីនៅកំពង់សោម ដំឡើងរួចរាល់ហើយ អភិបាលខេត្តឡើងដាក់ព្រះនេត្រដោយផ្ទាល់

អត្ថបទដោយ​៖ Muyly កក្កដា ១, ២០២២

រូបសំណាកព្រះស្កន្ទ គង់លើក្ងោក ត្រូវបានគេដឹងថាជារូបសំណាកទី ៤ បន្ទាប់ពីរូបសំណាកធំៗ ៣ ផ្សេងទៀត ដែលបានសាងសង់រួចរាល់ ព្រមទាំងដាក់ឱ្យដំណើរការនៅលើភូមិសាស្ត្រទឹកដីខេត្តព្រះសីហនុ ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករឱ្យចូលទស្សនា និង ផ្តិតយករូបភាពអនុស្សាវរីយ៍។

ទន្ទឹមទៅនឹងការរៀបចំនូវរូបសំណាកព្រះស្កន្ទនេះ តាមរយៈរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ពីសកម្មភាពឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ អញ្ជើញដាក់ព្រះនេត្រ រូបសំណាកព្រះស្កន្ទគង់លើក្ងោក ស្ថិតនៅចំណុចប្រសព្វវិថី ២ ធ្នូ និង វិថីសម្តេចតេជោ ស្ថិតនៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ក្រោយបានលើកដាក់លើបល្ល័ង្ករួចរាល់។

គួរឱ្យដឹងផងដែរថា រូបសំណាកព្រះស្កន្ទគង់លើក្ងោក ធ្វើពីស្ពាន់ទម្ងន់ ១៥ តោន ព្រះនេត្រធ្វើពីត្បូងនិល ព្រះហស្ថស្តាំកាន់ត្រីសូរ ព្រះហស្ថឆ្វេងកាន់ឈូក មាន​កម្ពស់​សរុបប្រមាណ ១៤ ម៉ែត្រ ក្នុងនោះរូបសំណាកព្រះស្កន្ទ មានកម្ពស់ ៧ ម៉ែត្រ និង បល្ល័ង្កកម្ពស់ ៧ ម៉ែត្រ៕

ប្រភព ៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់