(វីដេអូ) នៅកំពង់ចាមយើងហ្នឹង! ភូមិមួយឈ្មោះ ភូមិ ៣២ នៅស្រុកចំការលើ ត្រូវគេបោះបង់ចោលគ្មានមនុស្សរស់នៅសូម្បីម្នាក់
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ភូមិមួយស្ថិតក្នុងទឹកដីស្រុកចំការលើ ខេត្តកំពង់ចាម កំពុងធ្វើឱ្យមហាជនផ្ទុះចម្ងល់ជាខ្លាំង ក្រោយបានឃើញសំណង់ផ្ទះ សាលារៀន មន្ទីរពេទ្យ ត្រូវបានគេបោះបង់ចោល គ្មានមនុស្សនៅ និង មានរុក្ខជាតិដុះព័ទ្ធដេរដាស បានឃើញហើយព្រឺសម្បុរ។
ស្ថិតនៅក្នុងឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ភូមិ ៣២ មានផ្ទះចាស់ៗ មន្ទីពេទ្យ និង សាលារៀន ដែលគេបោះបង់ចោល និង មានសំណង់ខ្លះទៀតត្រូវបានគេដឹងថាជាសំណង់ដែលសល់ពីសម័យបារាំង ខ្លះទៀតសង់នៅឆ្នាំ ១៩៨៤។
ទាក់ទិនទៅនឹងរឿងរ៉ាវភូមិដ៏ព្រឺព្រួចនេះ តាមរយៈផេក ដានជើង ក៏បានបង្ហោះនូវវីដេអូទិដ្ឋភាពស្ងប់ស្ងាត់នៅភូមិខាងលើ ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា ភូមិ ៣២ នេះ មានសភាពស្ងប់ស្ងាត់យ៉ាងខ្លាំង ប្រៀបបានទៅនឹងផ្ទះជាទីរហោស្ថាន ដែលត្រូវបានគេបោះបង់ចោល។ នោទីនោះមានផ្ទះចំណាស់ៗជាច្រើន រួមទាំងមន្ទីរពេទ្យ និង សាលារៀនផងដែរ ដែលភាគច្រើនគឺជាសំណង់ចាស់ៗ ខណៈពុំមានមូលហេតុច្បាស់លាស់ណាមួយ បានបញ្ជាក់ថា ហេតុអ្វីបានជាភូមិមួយនេះត្រូវបានគេបោះបង់ចោល យ៉ាងស្ងប់ស្ងាត់បែបនេះនោះទេ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖
ប្រភពវីដេអូ ៖ ផេក ដានជើង