Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 (វីដេអូ) អត់ពាក់មួកសុវត្ថិភាព ហើយដកខ្សែក្រវ៉ាត់វាយសមត្ថកិច្ចទៀត ឥលូវកុន-កធំ ព្រោះប្រឈមទោសទាំងនេះ
សង្គម

(វីដេអូ) អត់ពាក់មួកសុវត្ថិភាព ហើយដកខ្សែក្រវ៉ាត់វាយសមត្ថកិច្ចទៀត ឥលូវកុន-កធំ ព្រោះប្រឈមទោសទាំងនេះ

អត្ថបទដោយ​៖ Muyly មិថុនា ២៨, ២០២២

កាលពីរសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ មានបុរសម្នាក់ឈ្មោះ ប៊ូ សុខមាន មុខរបរកម្មករសំណង់ ជិះម៉ូតូម៉ាកហុងដាសេ ១២៥ បានបើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនពាក់មួកសុវត្ថិភាពនៅពេលបើកបរ។

នៅពេលសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីធ្វើការណែនាំអប់រំ បុរសខាងលើបែរជាមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងជេរប្រមាថមើលងាយ​ និង យកខ្សែក្រវ៉ាត់ វាយចំមកលើសមត្ថកិច្ចថែមទៀតផង។

តាមរយៈសកម្មភាពប្រើអំពើហិង្សាមកលើសមត្ថកិច្ចដូច្នេះ មន្ត្រីនៅគោលដៅអនុវត្តច្បាប់ ក៏បានធ្វើការចាប់ឃាត់ខ្លួនបុរសខាងលើ ដើម្បីយកមកធ្វើការសួរនាំនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់។

ក្នុងនោះ ខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ករណីបុរសខាងលើ នឹងត្រូវអនុវត្តដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៥០៣ បទប្រឆាំងនឹងអ្នករាជការសាធារណ: មាត្រា ២១៧ បទហិង្សាដោយចេតនា និង មាត្រា ៨០ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖

 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់