ពិព័រណ៌បះសក់ ដាក់តាំងសុទ្ធពពួកខ្មោចសាហាវច្រើនប្រភេទ មនុស្សបុកចូលទស្សនាព្រាត
មកទល់សម័យនេះ ការដាក់តាំងពិព័រណ៍មួយៗក៏កាន់តែប្លែកទៅៗតាមសម័យកាល ហើយក៏កាន់តែទាក់ទាញចំណាប់អារម្មណ៍មហាជនច្រើនឡើងៗផងដែរ។
យ៉ាងណាមិញ ជាក់ស្តែងដូចជាពិព័រណ៍មួយនេះ គឺប្លែកមិនចាញ់គេឡើយ ដោយបានដាក់តាំងសុទ្ធតែរូបគំរូរបស់ខ្មោចសាហាវជាច្រើនប្រភេទ មើលទៅព្រឺសម្បុរគួរឱ្យខ្លាចតែម្តង។ ក្នុងនោះ ពិព័រណ៍មួយនេះ ត្រូវបានធ្វើដំណើរមកដល់តំបន់អាមេរិកខាងត្បូងហើយ ដោយវាបានទាក់ទាញមនុស្សម្នាជាច្រើនមិនតិចនាក់នោះទេ ឱ្យចូលទស្សនាយ៉ាងកុះករ។
ពិព័រណ៍នេះដែរ បានផ្តោតសំខាន់ទៅលើសាសនាពពួកខ្មោចវិញ្ញាណ និង អមនុស្សរបស់ទ្វីបអាស៊ីនោះឯង ដោយក្នុងនោះ គេបានដាក់តាំងរូបគំរូរបស់ខ្មោចជាច្រើនបែបនេះ មានទាំងខ្មោចឆៅ អាប ខ្មោចកូនក្រក ក៏ដូចជាខ្មោចល្បីមួយចំនួនរបស់ជប៉ុនទៀតផង។
លើសពីនេះទៅទៀត គេក៏មានដាក់តាំងគំនូររូបភាព និយាយអំពីសាសនា និង រូបភាពប្លែកជាច្រើនផ្សេងទៀតផងដែរ។ យ៉ាងណាមិញ ពិរព័ណ៍នេះ ក៏បានទាក់ទាញអារម្មណ៍របស់មហាជន នៅតាមបណ្តាញសង្គមមិនតិចនោះដែរ ព្រោះមើលទៅកម្រណាស់ ដែលមានពិរព័ណ៍បះសក់បែបនេះ ដាក់តាំងដើម្បីឱ្យទស្សនានោះ៕