Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 រុស្ស៊ី ព្រមានពីការផ្ទុះសង្គ្រាមលោកលើកទី ៣ ប្រសិនបើ NATO វាយប្រហារ Crimea
សង្គម

រុស្ស៊ី ព្រមានពីការផ្ទុះសង្គ្រាមលោកលើកទី ៣ ប្រសិនបើ NATO វាយប្រហារ Crimea

អត្ថបទដោយ​៖ Trassi មិថុនា ២៨, ២០២២

អនុប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​រុស្ស៊ី លោក Dmitry Medvedev បាន​ដាក់​ការ​ព្រមាន​ថា សមាជិក NATO ណា​ដែល​ប្រកាស​សង្គ្រាម​ជាមួយ​រុស្ស៊ី ហើយ​ធ្វើ​ការ​វាយ​ប្រហារ​លើ​តំបន់ Crimea នោះ នឹង​ជា​អ្នក​នាំ​ឱ្យ​កើត​មាន​សង្គ្រាម​លោក​លើក​ទី ៣ ហើយ។

ថ្លែង​ក្នុង​កិច្ច​សម្ភាស​កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មិថុនា ឆ្នាំ ២០២២ កន្លង​ទៅ លោក Medvedev បាន​និយាយ​ថា៖ «ចំពោះ​យើង Crimea គឺ​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី និង​នៅ​តែ​ជា​របស់​រុស្ស៊ី​ជា​រៀង​រហូត។ នរណា​ដែល​ប៉ុនប៉ង​ចង់​ឈ្លានពាន​តំបន់ Crimea គឺ​ដូច​ជា​ការ​ប្រកាស​សង្គ្រាម​ជាមួយ​ប្រទេស​យើង​ដូច្នោះ​ដែរ»។

អនុប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​រូប​នេះ បាន​សង្កត់​ធ្ងន់​ទៀត​ថា ៖«ប្រសិន​បើ​ការ​វាយ​ប្រហារ​នោះ ដឹកនាំ​ដោយ​សមាជិក NATO នោះ​មាន​ន័យ​ថា​នឹង​បង្ក​ជម្លោះ​សម្រាប់​សម្ពន្ធភាព​អាត្លង់ទិច​ខាង​ជើង​ទាំង​មូល ដែល​នឹង​បង្ក​ឱ្យ​ទៅ​ជា​សង្គ្រាម​លោក​លើក​ទី ៣ ហើយ​វា​នឹង​ក្លាយ​ទៅ​ជា​មហន្តរាយ​ទាំង​ស្រុង»។

គួរ​ឱ្យ​ដឹង​ដែរ​ថា ការ​ព្រមាន​របស់​លោក Medvedev បាន​ប្រកាស​ឡើង​ត្រឹម​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មន្ត្រី​ប្រចាំ​តំបន់ Crimea និយា​ថា កង​ទាហាន​អ៊ុយក្រែន បាន​ឆ្មក់​ចូល​កន្លែង​យក​ប្រេង Tavrida ដោយ​ក្នុង​នោះ​គេ​រក​ឃើញ​មាន​ស្នាម​គ្រាប់​កាំភ្លើង​ទម្លុះ​កន្លែង​ចុះ​ឧទ្ធម្ភាគចក្រ ប៉ុន្តែ​មិន​មាន​បង្ក​ជា​របួស​ស្នាម​ដល់​អ្នក​នៅ​ទីនោះ​ឡើយ៕

ប្រភព៖ Reuters

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់