វីដេអូស្ដែងៗរ-.ន្ធ-ត់ បាក់កន្លែងមើលគោជល់មួយកន្លែងនៅកូឡុំប៊ី ស្ល-ា.-ប់របួសមនុស្សជាង ២០០ នាក់
យ៉ាងហោចណាស់មនុស្សចំនួន ៦ នាក់បានស្លាប់ និង ជាង ២០០ នាក់ផ្សេងទៀតរងរបួស ក្រោយហេតុការណ៍បាក់រលំកន្លែងមើលគោជល់មួយកន្លែងក្នុងប្រទេសកូឡុំប៊ី អំឡុងពេលកំពុងទស្សនាការប្រកួត។
តាមភ្នាក់ងារការពារជនស៊ីវិលបានឱ្យដឹងថា កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ អំឡុងពេលអ្នកទស្សនាកំពុងមើលការប្រកួតគោជល់នៅ El Espinal ភាគខាងលិចប្រទេសកូឡុំប៊ី ស្រាប់តែផ្នែកមួយនៃកន្លែងនោះបានបាក់រលំភ្លាមៗ សង្កត់លើមនុស្សយ៉ាងហោចណាស់ ៦ នាក់ស្លាប់ភ្លាមៗ និងមនុស្សប្រមាណជាង ២០០ នាក់ផ្សេងទៀតរងរបួស ដោយក្នុងនោះ ១០ នាក់រងរបួសធ្ងន់ធ្ងរ។
ក្រោយហេតុការណ៍ ខាងមន្ត្រីប្រទេសកូឡុំប៊ី បានបង្ហោះវីដេអូស្ដែងៗយ៉ាងរន្ធត់នៃការបាក់រលំកន្លែងទស្សនានោះ បង្ហាញឱ្យឃើញពីមនុស្សផ្អើលឈូឆររត់ចែកជើងគ្នា។ គួរឱ្យដឹងថា មកទល់ពេលនេះ ខាងអាជ្ញាធរកំពុងដាក់ការស៊ើបអង្កេតលើហេតុការណ៍ដ៏រន្ធត់មួយនេះ ខណៈមូលហេតុបង្កឱ្យបាក់រលំនេះនៅមិនទាន់ដឹងនៅឡើយ៕