Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 រញ្ជួយដីនៅអាហ្វហ្គានីស្ថាន អ្នកស្ល-ា.-ប់កើនជិត ១ ពាន់នាក់ និង កំពុងមានមនុស្សបាត់ខ្លួនច្រើននាក់ទៀត
សង្គម អន្តរជាតិ

រញ្ជួយដីនៅអាហ្វហ្គានីស្ថាន អ្នកស្ល-ា.-ប់កើនជិត ១ ពាន់នាក់ និង កំពុងមានមនុស្សបាត់ខ្លួនច្រើននាក់ទៀត

អត្ថបទដោយ​៖ Oudom Ngien មិថុនា ២៣, ២០២២

យោងតាមព័ត៌មាន CNA កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត ៦.១ រ៉ិចទ័រនៅឯអាហ្វហ្គានីស្ថាន បានកើនឡើងដល់ ១ ពាន់នាក់ហើយ និង មានអ្នករបួសជាង ៦០០ នាក់ ហើយចំនួនអ្នកស្លាប់គេរំពឹងថាអាចនឹងកើនឡើងបន្ថែមទៀត។

បុគ្គលិកសុខាភិបាលមួយរូបបានឱ្យដឹងថា ៖ «មានមនុស្សមួយចំនួននៅតែជាប់គាំងនៅក្រោមគំនរបាក់បែក នៅតំបន់ដាច់ស្រយាល ហើយលោកនឹងបន្តជួយសង្គ្រោះក្នុងស្ថានភាពដ៏លំបាកមួយដែលរួមមានភ្លៀងធ្លាក់ខ្លាំង និង ​ការរអិលបាក់ដីនៅភូមិជាច្រើនទៀត ដែលកំពុងស្ថិតនៅក្នុងតំបន់ភ្នំមួយចំនួនដែលមិនអាចចូលទៅដល់»។

ក្នុងនោះដែរ​ លោក Loretta Hieber Girardet មកពីការិយាល័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរបស់អង្គការសហប្រជាជាតិ (United Nations’ disaster risk reduction) បានបញ្ចូនក្រុមគ្រូពេទ្យ រួមទាំងបានឱ្យដឹងដែរថា ៖ «លោកនឹងធ្វើការផ្តល់ជំនួយ និង ជួយសង្គ្រោះមនុស្សដែលជាប់គាំងនៅក្រោមគំនរបាក់បែកដែលប្រឈមមុខនូវគ្រោះធម្មជាតិដ៏អាក្រក់មួយនេះផងដែរ»៕

ប្រភព៖ CNA

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់