ដាច់ដូចព្យុះ! ផ្សារទំនើបមួយនៅថៃ បើកស្ដង់លក់បុហ្វេទុរេន មនុស្សនាំគ្នាសម្រុកទៅញុំាព្រាត
ខណៈរដូវកាលទុរេនកំពុងតែមកដល់ គេក៏ឃើញមានកំណើនការលក់ក៏កាន់តែច្រើន ចំណែកអ្នកដែលចូលចិត្តញ៉ាំមើលទៅក៏ពួយទិញញ៉ាំមិនតិចនោះដែរ មិនខុសគ្នាប៉ុន្មានពីអ្នកជិតខាងយើង ដែលជាប្រទេសថៃនោះទេ។
ក្នុងនោះ ចំនួនអ្នកចូលចិត្តញ៉ាំទុរេននៅថៃពិតជាមិនតិចឡើយ រហូតដល់ថ្មីៗនេះ គេក៏ចាប់ផ្តើមមានបើកប៊ុហ្វេទុរេន ដែលអាចឱ្យមនុស្សម្នាទាំងអស់ចូលមកញ៉ាំបានសេរីមួយអស់ដៃតែម្តង។
តាមព័ត៌មានបានឱ្យដឹងថា ប៊ុហ្វេនេះដែរ គិតថ្លៃចំនួន ៤៧៩ បាត ដែលស្មើរនឹង ៥៦០០០ រៀលក្នុងមួយនាក់ ដែលមានទីតាំងនៅផ្សារទំនើប Central World ទីក្រុងបាំងកក និងមានរយៈពេលមួយសប្តាហ៍ពេញផងដែរ។
ចំណែកការញ៉ាំវិញ គេកំណត់ត្រឹម ៦០ នាទីប៉ុណ្ណោះ ហើយបើសិនជាមានអ្នកណាម្នាក់ញ៉ាំឱ្យនៅសល់មួយភាគបីនៃផ្លែទុរេន នោះនឹងត្រូវគេពិន័យជាប្រាក់ចំនួន ១០០០ ពាន់បាត ដែលស្មើរនឹង ១១៨៥០០ រៀលភ្លាមៗទៀតផង។
យ៉ាងណាមិញ បរិយាកាសនៅក្នុងស្តង់ប៊ុហ្វេទុរេននេះ ពិតជាមើលទៅអ៊ូអរ និងសម្បូរអ្នកមកចូលរួមភ្លក់ណាស់ ហើយគេក៏បានរៀបចំយ៉ាងមានសណ្តាប់ធ្លាប់ ដោយមានតុ និងកៅអី ដែលមានរនាំងឃាំងជាការចូលរួមការពារ ជំងឺកូវីរាតត្បាតផងដែរ។
លើសពីនេះក៏មានសន្តិសុខនៅការពារជាប់លាប់ ហើយអ្នកដែលមានជំងឺទឹកនោមផ្អែមក៏ដូចជាជំងឺផ្សេងៗក៏ត្រូវបានគេតឿនឱ្យប្រុងប្រយ័ត្នក្នុងការញ៉ាំដូចជាគ្នា៕