បែលហ្ស៊ិក ប្រទេសដំបូងគេលើពិភពលោក ចាត់វិធានការចត្តាឡីស័កលើអ្នកជំងឺអុតស្វា
ប្រទេសបែលហ្ស៊ិក បានក្លាយជាប្រទេសដំបូងគេលើពិភពលោក ចេញវិធានការធ្វើចត្តាឡីស័កលើអ្នកដែលកើតមានជំងឺអុតស្វា។
អាជ្ញាធរក្នុងប្រទេសបែលហ្ស៊ិក បានប្រកាសថា អ្នកដែលរកឃើញមានកើតជំងឺអុតស្វា ដែលចេញអាការអុតៗតូចៗច្រើន ត្រូវធ្វើចត្តាឡីស័កខ្លួនរយៈពេល ២១ ថ្ងៃ។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសបែលហ្ស៊ិក ប្រកាសរកឃើញករណីឆ្លងជំងឺអុតស្វាចំនួន ៤ ករណី ស្របពេលវីរុសនេះ កំពុងរាតត្បាតរាលដាលពាសពេញបណ្ដាប្រទេសនៅអឺរ៉ុប៕