ទំនេរពីភារកិច្ច! ឯកឧត្តម គួច ចំរើន នាំភរិយាជាទីស្រឡាញ់ កម្សាន្តតាមមាត់ឆ្នេរ ផ្អែមល្ហែមបំផុត
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កន្លងមកត្រូវបានមហាជនខ្មែរស្គាល់ថា ជាអភិបាលខេត្តដ៏គំរូមួយរូប ដែលសកម្មបំផុត ក្នុងការបំពេញការងារសព្វគ្រប់បែបយ៉ាង ដើម្បីបម្រើសេចក្ដីសុខ ជូនប្រជាពលរដ្ឋឥតរួញរា ថែមទាំងបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិសាស្ត្រដឹកនាំ ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លី ទទួលបានការកោតសរសើរជាខ្លាំង ពីសំណាក់មហាជនខ្មែរទាំងមូល។
មិនត្រឹមតែជាថ្នាក់ដឹកនាំដ៏គំរូ លោកអភិបាលខេត្ត តែងតែឆ្លៀតពេលទំនេរ ជូនភរិយា និងក្រុមគ្រួសារជាទីស្រលាញ់របស់លោក ផ្ដល់នូវភាពកក់ក្ដៅ ស័ក្តសមជាមេគ្រួសារដ៏ល្អ ជាគំរូសម្រាប់មេគ្រួសារនានា នៅក្នុងសង្គម។
ជាក់ស្ដែង បើតាមផេកផ្លូវការណ៍ របស់លោកអភិបាល គឺលោកជំទាវ អ៊ូ ធីតាពៅ បានបង្ហោះរូបភាពមួយចំនួន ស្ដែងឱ្យឃើញពីជីវិតសុភមង្គល ក្នុងក្រុមគ្រួសាររបស់លោកជំទាវ ដោយបានបង្ហាញពីសកម្មភាពស្វាមី បំពេញតួនាទីមើលថែក្រុមគ្រួសារយ៉ាងកក់ក្ដៅ ជូនភរិយាជាទីស្រឡាញ់ កម្សាន្តមាត់ឆ្នេរ នៅកោះឬស្សី ក្រោយទំនេរដៃពីកាតព្វកិច្ច ឆ្លៀតវេលាបានបន្តិចបន្តួចជូនគ្រួសារ។
ក្នុងនោះ លោកជំទាវ អ៊ូ ធីតាពៅ ក៏បានបង្ហោះសារនៅពីលើរូបភាពថា ៖ «អរគុណម្ចាស់ កោះឬស្សីរីហ្សត ដែលបានបង្កើតពេលវេលាដ៏មានន័យនេះ។ បើលោកមិនបានអញ្ជើញពួកខ្ញុំ មកលេងកោះឬស្សីទេ ក៏មិនមានពេលវេលា បានថតរូបជាមួយពូហ្នឹងដែរ!»៕