ស្វីតខ្លាំងណាស់! អ្នកឧកញ៉ា គិត ម៉េង ពោលពាក្យ «បងស្រឡាញ់អូនគ្រប់ពិភពចក្រវាលទាំងអស់» ទៅកាន់ភរិយា
មហាជនខ្មែរច្បាស់ជាបានស្គាល់អ្នកឧកញ៉ា គិត ម៉េង ច្បាស់ហើយ ដែលលោកមិនត្រឹមតែជាសេដ្ឋីវាល់លាន មានឈ្មោះល្បីល្បាញនៅកម្ពុជាប៉ុណ្ណោះទេ លោកថែមទាំងជាមេគ្រួសារដ៏កក់ក្ដៅមួយរូបតែងតែផ្ដល់ភាពផ្អែមល្ហែម ដឹកនាំគ្រួសាររុងរឿងមួយ ប្រកបទៅដោយសុភមង្គល និង យកចិត្តទុកដាក់ចំពោះកូនៗជាទីស្រឡាញ់ ព្រមទាំងផ្ដល់តម្លៃដល់ភរិយារបស់លោកខ្លាំងបំផុត បង្ហាញពីគំរូដ៏ល្អប្រពៃ ទៅកាន់មហាជននៅក្នុងសង្គម។
ជាក់ស្ដែង នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ នេះ ថ្វីដ្បិតតែមិនមែនជាថ្ងៃសំខាន់អ្វីសម្រាប់អ្នកទាំងពីរ តែអ្នកឧកញ៉ា គិត ម៉េង បានបង្ហោះរូបភាព រួមទាំងសារយ៉ាងផ្អែមល្ហែម និង កក់ក្ដៅបំផុត នៅលើផេកផ្លូវការរបស់លោក ជូនភរិយាជាទីស្រឡាញ់ គឺលោកជំទាវ ស្រីតូច ចំណាន ដោយបានពោលថា ៖ «បងស្រឡាញ់អូន គ្រប់ពិភពចក្រវាលទាំងអស់»។
តាមរយៈសកម្មភាពដ៏ផ្អែមល្ហែមនេះ គេសង្កេតឃើញមហាជនខ្មែរ ជាពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាចែករំលែកបន្តគ្នាព្រោងព្រាត និង ស្ញើចសរសើរចំពោះក្ដីស្រឡាញ់ ប្រកបដោយភក្ដី និង ភាពកក់ក្ដៅមួយនេះ ដែលជាគំរូដ៏ល្អ សម្រាប់គូរស្វាមីភរិយានៅក្នុងសង្គម៕