ត្រៀមផង! ចាប់ពីស្អែក ដល់ថ្ងៃទី ២២ នៅភ្នំពេញ នឹងរអាក់រអួលភ្លើងនៅតំបន់ទាំងនេះ
អគ្គិសនីកម្ពុជា នៅរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។
ទាក់ទងនឹងបញ្ហានេះ ខាងអគ្គិសនីកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ទោះជាមានការខិតខំថែរក្សា មិនឱ្យមានការប៉ះពាល់ដល់ ការផ្គត់ផ្គង់អគ្គិសនីធំដុំក្ដី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតឡើយ។
ដូច្នេះហើយទើបខាង អគ្គិសនីកម្ពុជា បានប្រកាសពីការរអាក់រអួលជាបណ្ដោះអាសន្ន នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ចាប់ពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ ស្អែកនេះ រហូតដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖