Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ឆ្លៀតបានក៏ល្អ! នៅពោធិ៍សាត់ មានកន្លែងបោះតង់អាំងភ្លើង អាចមើលឃើញទេសភាព កោះតូចៗ ជាប់ផ្ទៃសមុទ្រនៅថៃ
ទៅណា សង្គម

ឆ្លៀតបានក៏ល្អ! នៅពោធិ៍សាត់ មានកន្លែងបោះតង់អាំងភ្លើង អាចមើលឃើញទេសភាព កោះតូចៗ ជាប់ផ្ទៃសមុទ្រនៅថៃ

អត្ថបទដោយ​៖ Muyly ឧសភា ១៣, ២០២២

ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង មានចម្ងាយប្រមាណ ១៥៧ គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ភ្នំព្រះ ឬ ខ្នងព្រះ គឺជាទីតាំងបោះជំរុំលើកំពូលភ្នំ ដែលអាចអង្គុយគយគន់ទេសភាព ថ្ងៃរះប៉ប្រះព្រៃភ្នំ និង ថ្ងៃហៀបលិច ចាំងលើផ្ទៃទឹកសមុទ្រ ព្រមទាំងអាចមើលឃើញកោះតូចៗ ជាប់នឹងផ្ទៃសមុទ្រ (ខេត្តត្រាត ប្រទេសថៃ) គួរជាទីមនោរម្យ និង ដ៏សែនស្រស់ស្អាត។

ក្រៅពីការគយគន់ទេសភាពខ្នងភ្នំខាងលើ ប្រិយមិត្តក៏អាចមើលឃើញផ្ទាំងទស្សនីយភាព នៃជួរភ្នំជាច្រើនតម្រៀបគ្នាជាជាន់ថ្នាក់ ព្រមទាំងជ្រោះជ្រលងដងអូរ បង្កើតបានទេសភាពយ៉ាងស្រស់បំព្រង គួរឱ្យគយគន់មិនចេះជិនណាយ បូករួមខ្យល់ជំនោរបរិសុទ្ធ បក់បោករំភើយៗ អមទៅដោយស្បៃពពករសាត់ជុំវិញខ្លួន យ៉ាងត្រជាក់ត្រជុំ។

នៅពេលរាត្រីវិញ អាកាសធាតុត្រជាក់ខ្លាំង តម្រូវឱ្យភ្ញៀវទេសចរ បោះតង់ មានអាំងភ្លើងកម្ដៅ មានពូកខ្យល់ សម្លៀកបំពាក់ក្រាស់ៗ ស្រោមដៃ ស្រោមជើង ភួយ និង មួក ជាដើម។

គួរឱ្យដឹងផងដែរថា​ ភ្នំនេះមានរយ:កម្ពស់ ១៥០០ ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ និង ប្រើរយៈពេលធ្វើដំណើរ (ថ្មើជើង) គិតជាមធ្យម ៦ ម៉ោង (១ យប់ ២ ថ្ងៃ) នឹងមានចម្ងាយផ្លូវប្រមាណ ៧ គីឡូម៉ែត្រ ទើបដល់កំពូលភ្នំ។ ចំពោះស្ថានភាពផ្លូវឡើងភ្នំវិញ គឺត្រូវដើរកាត់តាមព្រៃស្រោង ស្តើង ក្រាស់ ចំណោតទាប មធ្យម ខ្ពស់ ឆ្លងកាត់ជ្រោះ ជ្រលងដងអូរ ដោយត្រូវតោងខ្សែវល្លិ៍ និង ដើមឈើ ដែលក្នុងនោះ ក៏មានផ្ទាំងថ្មធំៗ និង រុក្ខជាតិ តូច ធំពណ៌បៃតងស្រស់ ប្រកបទៅដោយភាពទាក់ទាញយ៉ាងខ្លាំង៕

ប្រភព ៖ Pursat Provincial Hall

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់