Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ទើបប្រកាសមានករណីឆ្លង ឥឡូវកូរ៉េខាងជើង ប្រកាសករណីស្ល-ា.-ប់ដំបូងដោយជំងឺកូវីដ-១៩
កូវីដ សង្គម

ទើបប្រកាសមានករណីឆ្លង ឥឡូវកូរ៉េខាងជើង ប្រកាសករណីស្ល-ា.-ប់ដំបូងដោយជំងឺកូវីដ-១៩

អត្ថបទដោយ​៖ Trassi ឧសភា ១៣, ២០២២

ប្រទេស​កូរ៉េ​ខាង​ជើង បាន​បញ្ជាក់​ថា ប្រទេស​ខ្លួន​ទាំង​មូល រក​ឃើញ​អ្នក​កើត​មាន​អាការ​ក្ដៅ​ខ្លួន​រាប់​ម៉ឺន​ករណី ដោយ​ក្នុង​នោះ​មនុស្ស​ចំនួន ៦ នាក់​បាន​ស្លាប់ រួម​មាន​ទាំង​អ្នក​កើត​អូមីក្រុង​ម្នាក់។

តាម​ភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ​ខាង​ជើង KCNA បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៣ ខែ​ឧសភា ឆ្នាំ ២០២២ នេះ​ថា ៖ «ករណី​ក្ដៅ​ខ្លួន ដោយ​មិន​ដឹង​មូលហេតុ បាន​ផ្ទុះ​ឆ្លង​ពាសពេញ​ប្រទេស តាំង​ពី​ចុង​ខែ​មេសា​មក​ម្ល៉េះ។ ដោយ​ត្រឹមមួយ​ថ្ងៃ​ទី ១២ ខែ​ឧសភានេះ មានមនុស្ស​ប្រមាណ ១៨ ០០០ នាក់ រក​ឃើញ​មាន​អាការ​ក្ដៅ​ខ្លួន»។ សារព័ត៌មាន KCNA បាន​ឱ្យ​ដឹង​ទៀត​ថា មនុស្ស​ចំនួន ៦ នាក់​បាន​ស្លាប់ ដោយ​ក្នុង​នោះ​ម្នាក់​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩ ប្រភេទ​អូមីក្រុង។

គួរ​ឱ្យ​ដឹង​ដែរ​ថា ដំណឹង​នៃ​ករណី​ស្លាប់​ដោយ​កូវីដ-១៩ ដំបូង​នេះ គឺ​បាន​ប្រកាស​ឡើង ក្រោយ​ប្រទេស​កូរ៉េ​ខាង​ជើង រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩ ចូល​ក្នុង​ប្រទេស​លើក​ដំបូង​កាល​ពី​ម្សិលមិញ​នេះ។ បច្ចុប្បន្ន ខាង​រដ្ឋាភិបាល ក៏​កំពុង​ដាក់​ចេញ​វិធានការណ៍​តឹងរឹង​បំផុត ដើម្បី​បញ្ចៀស​កុំ​ឱ្យ​វីរុស​រាតត្បាត​កាន់​តែ​ខ្លាំង​ក្នុង​ប្រទេស៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់