Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 បានទៅពោធិ៍សាត់ កុំភ្លេចទៅលេង រីសតជាប់ជើងភ្នំមួយកន្លែង មានប្លង់អាចថតរូបស្អាតៗណាស់
ទៅណា សង្គម

បានទៅពោធិ៍សាត់ កុំភ្លេចទៅលេង រីសតជាប់ជើងភ្នំមួយកន្លែង មានប្លង់អាចថតរូបស្អាតៗណាស់

អត្ថបទដោយ​៖ Muyly ឧសភា ១០, ២០២២

ស្ថិតនៅចម្ងាយប្រមាណ ១៨៤ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ត្រូវបានគេស្គាល់ថា ជាទឹកដីដ៏សែនមនោរម្យដែលមានភ្នំខ្ពស់ៗ បូករួមផ្លូវកាច់កោងវែងអន្លាយ ស្របរុក្ខជាតិបៃតងដុះតាមជួរភ្នំ និង ដងផ្លូវ ស័ក្តិសមបំផុត សម្រាប់ការធ្វើដំណើរកម្សាន្ត ស្រូបយកខ្យល់អាកាស បែបធម្មជាតិបរិសុទ្ធ។

ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំប្រិយមិត្ត មកស្គាល់ទីតាំងលម្ហែជាប់ជើងភ្នំមួយកន្លែង ជាប្រភេទបែបរីសត ដែលមានទេសភាពស្រស់ត្រកាល ស្ថិតនៅជាប់ជើងភ្នំ មានប្លង់ថតរូបស្អាតៗជាច្រើន ធានាថាបានទៅទស្សនាលេងកម្សាន្តហើយ មិនស្ដាយក្រោយឡើយ ដែលនៅទីនោះមានឈ្មោះថា «ថ្មដាផារ៉ាដាយរីសត – Thmorda Paradise Resort»។

ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ថ្មដាផារ៉ាដាយរីសត – Thmorda Paradise Resort បាននឹងកំពុងជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន ដោយសារតែនៅទីនោះ មានទីធ្លាធំទូលាយខ្លាំង ស្ថិតនៅជាប់ជើងភ្នំ ប្រកបដោយខ្យល់បរិយាកាសធម្មជាតិ ជាពិសេសនោះគឺ មានផ្ទះមាត់ទឹក កញ្ចុះមាត់ទឹក ផ្ទះកុងទីន័រ ផ្ទះតង់ និងតំបន់ទឹកធ្លាក់នៅក្បែរនោះ គួរជាទីមនោរម្យ និង ស្រស់ស្រាយក្រៃលែង៕

រូបភាព ៖ Pursat Provincial Hall

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់