ប្រយ័ត្នផង! អ្នកកើតឆ្នាំខាល ក្នុងអាយុទាំងនេះ ទំនាយថាមានគ្រោះធំ តាមហេតុភេទ ៦ យ៉ាង
តាមសៀវភៅតម្រាមហាសង្ក្រាន្តឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ របស់ឯកឧត្តម អ៊ឹម បុរិន្ទ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្រ្ត និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញពីការព្យាករណ៍លោកអ្នកដែលកើតឆ្នាំខាល មានអាយុចាប់ពី ០៦ ឆ្នាំ ដល់ ៨០ ឆ្នាំ ដែលមានទំនាយខុសៗគ្នា។
ក្នុងនោះ សម្រាប់លោកអ្នកជាបុរស ដែលកើតឆ្នាំខាល មានអាយុ ១១,១៤,២៣,២៦,៣៥,៣៨,៤៧,៥០,៥៩,៦២,៧១,៧៤,៨៣ ឆ្នាំ និង ស្ត្រីអាយុ ១០,១៣,២២,២៥,៣៤,៣៧,៤៦,៤៩,៥៨,៦១,៧០,៧៣,៨២ ទំនាយថា ឆ្នាំនេះជាឆាំ្នមានគ្រោះថ្នាក់ធំ ចូរប្រុងប្រយ័ត្នឱ្យមែនទែន ព្រោះហេតុនឹងកើតឡើងបានជាច្រើនប្រការគឺ៖
១. កើតហាយនៈលិចលង់ គឺត្រូវខូចខាត លុយកាក់អស់រលីងពីខ្លួន។
២. កើតការផ្លាស់ប្តូរព្រាត់ប្រាស់និរាសចាកចោលគ្នា ដោយសត្រូវធ្វើទោស ឬ ជួបសេចក្តីទុក្ខលំបាក ឬ ត្រូវធ្វើដំណើរទៅស្រុកឆ្ងាយដោយមានហេតុចាំបាច់។ ចំពោះអ្នកដែលមានបំណងនឹងផ្លាស់ប្តូរ ឬចង់ធ្វើដំណើរ រមែងបានដូចសេចក្ដីបំណង។
៣. បងប្អូនញាតិមិត្តជាទីស្រឡាញ់ នឹងប្រែក្លាយទៅជាសត្រូវ ស្អប់ខ្ពើមគា្ន។
៤. ត្រូវគេឆបោកកេងប្រវ័ញធ្វើបាប ឱ្យខូចខាត នូវរបស់ជាទីស្រឡាញ់ហួងហែងជាទីគាប់ចិត្ត។
៥. ត្រូវចោរលួច ឬ ភ្លើងឆេះ ឱ្យបានទទួលសេចក្ដីក្ដៅក្រហាយនឹងការខកចិត្ត។
៦. អ្នកធ្វើការជាមួយគ្នា មានគំនិតផ្តន្ទាឈ្នានីស ឬ រង់ចាំចាប់កំហុស ជាហេតុធ្វើឱ្យទទួលទោសទណ្ឌ ធ្វើការងារច្រើនលើសលន់ ប៉ុន្តែសេចក្តីគួរគាប់គា្មនត្រូវគេបោកបញ្ឆោតទៅ ក្នុងផ្លូវអកុសល៕