Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ឱ្យតែដល់ថ្ងៃទី ១ ខែមេសា គេនាំគ្នាលេងថ្ងៃ «April Fools’ Day» មានដឹងថាដើមកំណើតចេញពីណាឬអត់?
សង្គម

ឱ្យតែដល់ថ្ងៃទី ១ ខែមេសា គេនាំគ្នាលេងថ្ងៃ «April Fools’ Day» មានដឹងថាដើមកំណើតចេញពីណាឬអត់?

អត្ថបទដោយ​៖ Trassi ឧសភា ១៩, ២០២២

ជា​រៀងរាល់​ឆ្នាំ ឱ្យ​តែ​ដល់​ថ្ងៃ​ទី ០១ ខែ​មេសា ថ្ងៃ «April Fools’ Day» គឺ​តែងតែ​ត្រូវ​បាន​បណ្ដា​ប្រទេស​ជាច្រើន​លើ​សកល​លោក​នាំ​គ្នា​ប្រារព្ធ​លេង​ទៅ​តាម​​ទំនៀមទម្លាប់​ផ្សេងៗ​គ្នា ក្នុង​បំណង​ជា​ការ​លេង​សើច​ជាមួយ​នរណា​ម្នាក់។

ដោយ​សារ​តែ​ថ្ងៃ​ទី ០១ ខែ​មេសានេះ មហាជន​ជាច្រើន​រីករាយ នឹង​ការ​លេង​សើច ភូត​កុហក​ជាមួយ​មិត្តភក្តិ មិត្ត​រួម​ការងារ ឬ សូម្បី​តែ​សមាជិក​ក្រុម​គ្រួសារ​នោះ ឥលូវ​នេះ «ប្រជាប្រិយ» នឹង​ធ្វើ​ការ​ទម្លាយ​ពី​ដើម​កំណើត ក៏​ដូច​ជា​ប្រវត្តិ​ដែល​ផ្ដើម​ឱ្យ​ចេញ​ថ្ងៃ «April Fools’ Day» នេះ​ឡើង។

បើ​តាម​ការ​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ថា «April Fools’ Day» ត្រូវ​បាន​គិត​ថា កើត​ឡើង​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៥៨២ អំឡុង​ពេល​បារាំង បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ប្រតិទិន​របស់​ខ្លួន​ពី ប្រតិទិន Julian មក​ជា​ប្រតិទិន Gregorian វិញ។ តាម​ប្រតិទិន​កាល​ពី​មុន ថ្ងៃ​ចូល​ឆ្នាំ គឺ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ចន្លោះ​ចុង​ខែ​មីនា និង ០១ មេសា​នេះ​ឯង ប៉ុន្តែ​ក្រោយ​ប្ដូរ​ប្រតិទិន​ថ្មី ដូច​នេះថ្ងៃ​ចូល​ឆ្នាំគឺ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ០១ ខែ​មករា វិញ។

ដូច្នេះ​ហើយ បាន​នៅ​ពេល​នរណា​ប្រារព្ធ​ធ្វើ​ថ្ងៃ​ចូល​ឆ្នាំ​នៅ​ចុង​ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី ០១ មេសា ពួកគេ​គឺ​តែង​តែ​ត្រូវ​បាន​គេ​សើច​ចំអក និង ហៅ​ថា «April fools»។ បន្ថែម​ពី​នេះ​ទៀត អ្នក​ដែល​មិន​ព្រម​ដើរ​តាម​ប្រតិទិន​ថ្មី​នោះ នឹង​ត្រូវ​បាន​គេ​លេង​សើច ដោយ​យក​រូប​ត្រី​ក្រដាស យក​ទៅ​បិទ​លើ​ខ្នង​អ្នក​ទាំង​នោះ រួច​គេ​ក៏​ហៅ​អ្នក​ទាំង​នោះ​ថា «April Fish» (សត្វ​ត្រី​ត្រូវ​បាន​គេ​តំណាង​ឱ្យ​ភាព​ល្ងង់​ខ្លៅ)។

ការ​លេង​សើច​ក្នុង​ថ្ងៃ​ទី ០១ មេសា​នេះ​ដែរ ក៏​ត្រូវ​បាន​មនុស្ស​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ទៅ​តាម​ទម្រង់ និង ទំនៀមទម្លាប់​របស់​ប្រទេស​នីមួយៗ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
អត្ថបទក្រុមហ៊ុន

ចង់បានស្បែកមុខស្អាត ភ្លឺម៉ដ្ឋ និង ទន់រលោងមែនទេ? នេះនែ៎ ថ្មី!ក្រែមលាបមុខផនស៍ សេរ៉ូម

មិថុនា ៣០, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់