Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 កំពូលកូន! ឃើញម្តាយវិជ្ជមានកូវីដ បែរជាទុកចោលមិនខ្វល់ ឱ្យម្តាយដើររាប់គីឡូរកកន្លែងព្យាបាលខ្លួនឯង
កូវីដ សង្គម

កំពូលកូន! ឃើញម្តាយវិជ្ជមានកូវីដ បែរជាទុកចោលមិនខ្វល់ ឱ្យម្តាយដើររាប់គីឡូរកកន្លែងព្យាបាលខ្លួនឯង

អត្ថបទដោយ​៖ Kelly កុម្ភៈ ១៨, ២០២២

កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ មានព័ត៌មានមួយបានធ្វើផ្ទុះការស្រណោះអាណិតពាសពេញបណ្តាញសង្គមថៃតែម្តង ដោយមានស្រ្តីចំណាស់ម្នាក់កើតកូវីដ ត្រូវកូនទុកចោលឱ្យរកកន្លែងព្យាបាលខ្លួនឯង ធ្វើឱ្យគាត់សុខចិត្តដើររាប់គីឡូដី មិនហ៊ានហៅឡានជិះ សូម្បីតែបត់ជើងក៏មិនចូលបន្ទប់ទឹក សុខចិត្តដើររកព្រៃ។

តាមការសួរនាំបានឱ្យដឹងថា ស្ត្រីម្នាក់នេះមានអាយុ ៥២ ឆ្នាំ បានមកស្នាក់នៅជាមួយកូននាខេត្តផេចឆៈប៊ូន ប្រទេសថៃ ក្នុងនោះកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ​ ២០២២ កន្លងទៅ កូនក៏បាននាំគាត់មកតេស្តកូវីដនៅគ្លីនិកមួយកន្លែង ហើយក្រោយពីដឹងថាគាត់វិជ្ជមាន កូនរូបនេះក៏បានទុកគាត់ចោលនៅទីនោះ ហើយឱ្យរកផ្លូវត្រឡប់ទៅព្យាលបាននៅខេត្តលប់បុរី ជាស្រុកកំណើតដោយខ្លួន​ឯង។

ដោយឡែក ស្រ្តីជាម្តាយរូបនេះ មិនហ៊ានហៅឡានជិះឡើយ ព្រោះខ្លាចចម្លងទៅដល់អ្នកដទៃ ទើបគាត់សុខចិត្តចិត្តដើរម្នាក់ឯងមកជារឿយៗ មិនចូលកន្លែងណាផ្តេសផ្តាសឡើយ ថែមទាំងស្រែកប្រាប់មិនឱ្យគេចូលមកក្បែរទៀត សូម្បីតែឈឺបត់ដៃបត់ជើងក៏មិនហ៊ានរកបង្គន់ដែរ សុខចិត្តទៅរកព្រៃ។

យ៉ាងណាមិញ ក្រោយពីដឹងដំណឹង ខាងមន្ត្រីប្រចាំតំបន់ក៏បានបញ្ចូនឡានពេទ្យឱ្យនាំស្ត្រីរូបនេះទៅព្យាបាលនៅខេត្តលប់បុរីវិញ ហើយចំណែកមហាជនក៏នាំគ្នាកើតការហួសចិត្តជាខ្លាំង​ ព្រោះមិននឹកស្មានថាកូនហ៊ានបណ្តោយម្តាយឱ្យតែលតោលទាំងជំងឺជាប់ខ្លួនបែបនេះសោះ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់