Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ព្រឺសម្បុរ! ស្លាប់ហើយរស់ឡើងវិញ តែចេញចរិតប្លែក ចូលចិត្តលិទ្ធមាត់លិទ្ធ-ក រហូតអ្នកភូមិលែងហ៊ានរស់នៅជិត
សង្គម

ព្រឺសម្បុរ! ស្លាប់ហើយរស់ឡើងវិញ តែចេញចរិតប្លែក ចូលចិត្តលិទ្ធមាត់លិទ្ធ-ក រហូតអ្នកភូមិលែងហ៊ានរស់នៅជិត

អត្ថបទដោយ​៖ Kelly ឧសភា ១៩, ២០២២

ថ្មីៗនេះ រឿងរ៉ាវមួយនាខេត្តអ៊ុតថៃថានី ប្រទេសថៃ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បណ្តាញសង្គម ដោយមាននារីម្នាក់ស្លាប់ហើយរស់ឡើងវិញ តែបែរមានចរិតប្លែក ចូលចិត្តលិទ្ធមាត់លិទ្ធ-ក បរិភោគស្លឹកឈើ ធ្វើឱ្យម្តាយភ័យនៅមិនសុខស្រែករកជំនួយ ព្រោះគិតថានាងខ្មោចចូល។

តាមម្តាយបានឱ្យដឹងថា កូនស្រីរបស់ខ្លួនសព្វថ្ងៃមានអាយុ ៤៤ ឆ្នាំហើយ ក្នុងនោះកាលពីអាយុ ១៨ ឆ្នាំគេបានបាត់បង់ជីវិតម្តងហើយ គឺដោយសារតែអាការណែនទ្រូងពិបាកដកដង្ហើម តែពិនិត្យមើលទៅគ្មានឃើញជំងឺអ្វីឡើយ។

ខ្លួនក៏បានរៀបចំពិធីបុណ្យសពឱ្យ តែកំពុងតែរៀបចំសុខៗនាងក៏ភ្ញាក់ដឹងខ្លួនមកវិញ ចាប់ពីពេលនោះមកនាងក៏ចាប់ផ្តើមមានចរិតប្លែកៗ ដូចជាខ្មោចចូល ដែលធ្វើឱ្យម្តាយភ័យខ្លាចជាខ្លាំង ជាពិសេសនោះ គឺនាងតែងតែឃ្លានចូលចិត្តបរិភោគស្លឹកឈើថែមទៀតផង។

ក្រោយមកទៀត ស្រ្តីជាម្តាយក៏បានទៅរកគ្រូមើល គេក៏ប្រាប់ថា កូនស្រីរូបនេះមានខ្មោចតាមជាប់ខ្លួន ហើយនៅផ្ទះដែលកំពុងស្នាក់នៅនោះ តាមពិតទៅគឺជាកន្លែងប៉ាឆាខ្មោចចាស់ វានឹងយកមនុស្សទៅម្នាក់ម្តងៗ។

ក្រោយពីនោះមិនបានប៉ុន្មាន ប្តីរបស់ស្រ្តីជាម្តាយរូបនេះក៏បានទៅចង-កស្លាប់ ហើយកូនប្រសាស្រីក៏ស្លាប់បាត់ទៀត ចុងក្រោយក៏ធ្លាក់មកដល់កូនស្រីនេះទៀត ហើយសូម្បីតែអ្នកជិតខាងក៏បានស្លាប់ទៅតាមគ្នាម្តងម្នាក់ៗ ស្ទើរអស់ផងដែរ។

យ៉ាងណាមិញ មកទល់សព្វថ្ងៃនេះ ស្រ្តីរូបនេះបានឱ្យដឹងថា មានតែផ្ទះខ្លួនប៉ុណ្ណោះដែលនៅទីនេះទាំងភ័យខ្លាច អ្នកផ្សេងៗគេនាំគ្នារត់ដូរទីតាំងអស់ហើយ ហើយខ្លួនពិតជាធ្វើអ្វីមិនបានឡើយ ក្រៅពីសុំឱ្យអ្នកចេះមន្តចេះវិជ្ជាមកជួយសង្គ្រោះនោះ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់