Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 បែងចែកឱ្យដាច់! វីរុស អូមីក្រុង គឺមិនធ្វើឱ្យលែងដឹងក្លិនដូចវីរុស ដែលតា ឡើយ តែគឺមានអាការ ៣ នេះ
កូវីដ សង្គម

បែងចែកឱ្យដាច់! វីរុស អូមីក្រុង គឺមិនធ្វើឱ្យលែងដឹងក្លិនដូចវីរុស ដែលតា ឡើយ តែគឺមានអាការ ៣ នេះ

អត្ថបទដោយ​៖ Trassi កុម្ភៈ ១៧, ២០២២

បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ឱសថ​របស់​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ឱ្យ​ដឹង​ថា អាការ​របស់​វីរុស​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង គឺ​មាន​លក្ខណៈ​ខុស​គ្នា​ពី​អាការ​នៃ​វីរុស​បំប្លែង​ខ្លួន ដែលតា។

ដូច​ដែល​បាន​ដឹង​មក​ហើយ​ថា វីរុស​បំប្លែង​ខ្លួន ដែលតា អាការ​ចម្បង​គឺ​បង្ក​ឱ្យ​មាន​ការ​បាត់​បង់​ក្លិន ប៉ុន្តែ​អូមីក្រុង​គឺ​គ្មាន​នោះ​ឡើយ។ វីរុស​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង គឺ​មិន​បង្ក​ជា​ការ​លែង​ដឹង​ក្លិន និង មិន​មាន​អាការ​ក្ដៅ​ខ្លួន​ខ្លាំង​ដូច​វីរុស​បំប្លែង​ខ្លួន ដែលតា​ នោះ​ដែរ។ អាការ​ចម្បង​នៃ​អូមីក្រុង គឺ​ឈឺ​-ក ឈឺ​ក្បាល និង ឈឺ​ខ្លួន។ ដោយឡែក ចំពោះរោគសញ្ញាដទៃផ្សេងទៀតមានដូចជា ហៀរសំបោរ កណ្ដាស់ អស់កម្លាំងល្ហិតល្ហៃ រាគរូស ចុកពោះ និង មិនចង់ញ៉ាំអាហារ។

អ្នក​ជំនាញ​បាន​ឱ្យ​ដឹង​ទៀត​ថា ពេលវេលា​នៃ​ការ​ចេញ​រោគ​សញ្ញា​របស់​វីរុស​អូមីក្រុង គឺ​ប្រមាណ​ជា ៥ ថ្ងៃ បើ​ធៀប​នឹង​វីរុស ដែលតា គឺ​ខ្លី​ជាង។ គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រសិន​បើ​ប្រិយមិត្ត មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន ឬ ចេញ​រោគ​សញ្ញា​ដូច​ដែល​បាន​រៀបរាប់ សូម​ធ្វើ​ការ​តេស្ត និង ទទួល​ការ​ព្យាបាល​ភ្លាមៗ​ឱ្យ​ទាន់​ពេលវេលា៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់