ដំណឹងល្អ! ប.ស.ស ប្រកាសរើសបុគ្គលិកជាប់កិច្ចសន្យា ២០៨ នាក់ ធ្វើការនៅ ប.ស.ស
បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រឡងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅបេឡាជាតិសន្តិសុខសង្គម សម្រាប់ឆ្នាំ ២០២២ ដែលក្នុងនោះ គ្រឹះស្ថាន ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុប ចំនួន ២០៨ នាក់ ឱ្យបម្រើការងារនៅស្នាក់ការកណ្តាលចំនួន ១៥២ នាក់ និង បណ្តាសាខា ប.ស.ស. ខេត្តចំនួន ៥៦ នាក់។
ទន្ទឹមនឹងនោះ ចំពោះកាលបរិច្ឆេទទទួលពាក្យ គឺចាប់ពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២២ (ថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ លើកលែងថ្ងៃបុណ្យ) ពេលព្រឹកចាប់ពីម៉ោង ០៨:៣០ នាទី ដល់ម៉ោង ១១:៣០ នាទី និង ពេលរសៀលចាប់ពីម៉ោង ១៣:៣០ នាទី ដល់ម៉ោង ១៥:៣០ នាទី ខណៈកាលបរិច្ឆេទឈប់ទទួលពាក្យ គឺនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៥:៣០ នាទីរសៀល។
ដោយឡែក ចំពោះទីតាំងទទួលពាក្យ មានដូចជា ៖
– ស្នាក់ការកណ្តាល ៖ ពាក្យសុំប្រឡងដែលបានបំពេញរួច សាម៉ីខ្លួន ត្រូវយកមកដាក់ដោយផ្ទាល់នៅនាយកដ្ឋានរដ្ឋបាល និង គ្រប់គ្រងធនធានមនុស្ស ប.ស.ស.។ អាសយដ្ឋានបេឡាជាតិសន្តិសុខសង្គម ៖ អគារលេខ ៣ មហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
-សាខា ប.ស.ស. ខេត្ត ៖ ពាក្យសុំប្រឡងដែលបានបំពេញរួច សាមីខ្លួនត្រូវយកមកដាក់ដោយផ្ទាល់នៅតាមបណ្តាស្នាក់ការសាខា ប.ស.ស. ខេត្ត ដូចមានចែងលម្អិត ក្នុងពាក្យសុំចុះឈ្មោះប្រឡងចូលបម្រើការងារ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖