ទិដ្ឋភាព អាជីវករដាក់តាំងផ្កាត្រៀបត្រាលក់តាមផ្លូវនៅភ្នំពេញ ចាំភ្ញៀវចូលទិញ សម្រាប់ថ្ងៃសែនចិន
នាថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ ខាងមុខនេះ ជាថ្ងៃសែនបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និង វៀតណាម ដែលប្រជាជនចិន និង បងប្អូនប្រជាជនខ្មែរសែស្រឡាយចិន និយមនាំគ្នារៀបចំតុបតែងផ្ទះ ត្រៀមខ្លួនយ៉ាងរីករាយ ស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីរបស់ពួកគេ។
ទន្ទឹមទៅនឹងថ្ងៃសែន ដែលកៀកជិតមកដល់នេះ គេសង្កេតឃើញហាងផ្កាជាច្រើន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសតំបន់ទឹកថ្លា មានអាជីវករបានតាំងផ្កាជាច្រើនប្រភេទ លក់ត្រៀបត្រានៅតាមដងផ្លូវ ខណៈមានភ្ញៀវមួយចំនួន បានរួសរាន់នាំគ្នាឆ្លៀតទិញបណ្ដើរៗ ឱ្យបានមុនថ្ងៃសែនចិនចិនមកដល់៕
ខាងក្រោមនេះ ជាទិដ្ឋភាពរូបភាពហាងលក់ផ្កាមួយចំនួន តាមដងផ្លូវ នៅរាជធានីភ្នំពេញ មុនថ្ងៃសែនចិនមកដល់ ៖