Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អ្នកគ្រូបញ្ជាក់ច្បាស់ៗ! អ្វីដែលជួយឱ្យយើងហេង មិនមែនជាការសែនទីជូអៀទេ តែជាការធ្វើបែបនេះ
សង្គម ហុងស៊ុយ អបិយជំនឿ

អ្នកគ្រូបញ្ជាក់ច្បាស់ៗ! អ្វីដែលជួយឱ្យយើងហេង មិនមែនជាការសែនទីជូអៀទេ តែជាការធ្វើបែបនេះ

អត្ថបទដោយ​៖ Muyly មករា ២៧, ២០២២

នៅថ្ងៃទី ១, ២ និង ៣ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលនឹងឈានមកដល់ខាងមុខនេះ ជាថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលបងប្អូនប្រជាជនចិន និង វៀតណាម ឬ បងប្អូនខ្មែរដែលជាប់សែស្រឡាយចិន និយមរៀបចំតុបតែងផ្ទះ ត្រៀមខ្លួនយ៉ាងរីករាយ ស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីរបស់ពួកគេ។

ដោយឡែក ចំពោះការរៀបចំសែនព្រេននៅក្នុងឆ្នាំថ្មី ២០២២ នេះ ទៀតសោត បើតាមការបញ្ជាក់ពីអ្នកគ្រូហុងស៊ុយ ណាលី នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ បានឱ្យដឹងថា ៖ «អ្វីដែលជួយឱ្យយើងហេង មិនមែនជាការសែនទីជូអៀហ្នឹងទេ តែអ្វីដែលជួយឱ្យយើងហេង គឺយើងត្រូវដឹងថា ផ្ទះរបស់យើង Zone ណា ដែលហេងជាងគេក្នុងឆ្នាំ ២០២២ នេះ ហើយយើងទៅតែង Zone ហ្នឹង ឱ្យហេង។ ហើយកន្លែងណា ឬ Zone ណា នៃផ្ទះរបស់យើង ស៊យ យើងត្រូវទៅតែង Zone ហ្នឹង ដើម្បីបង្ក្រាបភាពស៊យហ្នឹង»។

គួរឱ្យដឹងផងដែរថា កន្លងមកអ្នកគ្រូធ្លាប់បានបញ្ជាក់រួចមកហើយថា ក្នុងឆ្នាំ ២០២២ នេះ គឺហាមមិនឱ្យប្រើពណ៌ក្រហម លឿង ហាមមិនឱ្យប្រើពណ៌ភ្លើងលោតភ្លឹបភ្លែត និង ហាមមិនឱ្យដុតផាវផ្ដេសផ្ដាសនោះឡើយ ដោយហេតុថានៅកណ្ដាលផ្ទះ គឺចំតារាសាស្ត្រលេខ ៥ ដែលជាតារាសាស្ត្រស៊យជាងគេបង្អស់។

ក្នុងនោះអ្នកគ្រូ ធ្លាប់បានបញ្ជាក់ពីមូលហេតុបន្ថែមថា ៖ «កន្លងមក តាមក្បួនបុរាណតៗគ្នាមក តែងប្រើពណ៌ក្រហមហើយ ប៉ុន្តែបើសិនជាយើងគិតឱ្យលម្អិតតែម្ដង នៅពេលដែលយើងសែន គឺត្រូវដឹងថាថាមពលធាតុអីចូលមក។ ជាក់ស្ដែងថ្ងៃទី ៣១ ជាថ្ងៃដែលចូលឆ្នាំចិន នេះមានន័យថា ថាមពល ២ ចរចូលមកជាថាមពលពិឃាត ដូច្នេះសម្រាប់អ្នកដែលមានថ្ងៃឆុង ខែឆុង ឆ្នាំឆុង  ម៉ោងឆុង នៅពេលដែលសែន បង្ការខ្លួនពីការឆុង ដោយប្រើក្រណាត់ក្រាលសម្រាប់គ្រឿងសែន គឺប្រើពណ៌ទឹកប៊ិច ខណៈខោអាវគឺប្រើពណ៌ទឹកប៊ិចបានដូចគ្នា អាវយឺតក៏បានអីក៏បាន សំខាន់ទឹកប៊ិច ឬ ខ្មៅ ឬ ផ្ទៃមេឃគឺបានដូចគ្នា គឺប្រភេទពណ៌ធាតុទឹក»៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់