Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ជឿថាឆ្នាំខ្លាឆ្នាំកាច ពលរដ្ឋចិន និង តៃវ៉ាន់ ផ្អើលនាំគ្នាអត់យកកូនក្នុងឆ្នាំនេះ
សង្គម

ជឿថាឆ្នាំខ្លាឆ្នាំកាច ពលរដ្ឋចិន និង តៃវ៉ាន់ ផ្អើលនាំគ្នាអត់យកកូនក្នុងឆ្នាំនេះ

អត្ថបទដោយ​៖ Trassi មករា ២៧, ២០២២

ដោយសារ​តែ​ជំនឿ​ជឿ​ថាសត្វ​ខ្លា គឺ​តំណាង​ឱ្យ​ភាព​កាច​សាហាវ ប្រជាពលរដ្ឋ​ចិន និង តៃវ៉ាន់ ជា​ញឹកញាប់​គឺ​តែងតែ​បញ្ចៀស​ការ​យក​កូន​នៅ​ក្នុង​ឆ្នាំ​មួយ​នេះ ដែល​បណ្ដាល​ឱ្យ​អត្រា​កំណើត​ក្នុង​ឆ្នាំ​ខ្លា គឺ​មាន​ការ​ធ្លាក់​ចុះ។

កាល​ពី​សប្ដាហ៍​មុន ភ្នាក់ងារ​សុខភាព និង សុខុមាលភាព​ប្រចាំ​កោះ​តៃវ៉ាន់ បាន​ប្រកាស​ថា ពួកគេ​នឹង​បង្កើន​ចំនួន​ទឹកប្រាក់​សម្រាប់​ថែទាំ​កូន​អាយុ​ក្រោម ២ ឆ្នាំ​រហូត​ដល់ ១៨០ ដុល្លារ និង ប្រាក់​ឧបត្ថម្ភ​លើ​ការ​ថែទាំ​រហូត​ដល់ ៣០៦ ដុល្លារ ក្នុង​មួយ​ខែ។ នេះ​គឺ​ជា​ការ​ជួយ​មួយ​ចំណែក​របស់​តៃវ៉ាន់ ក្នុង​ការ​បញ្ចៀស​ពលរដ្ឋ​ខ្លួន កុំ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ផ្ដល់​កំណើត​កូន​ក្នុង​ឆ្នាំ​ខ្លា​នេះ។

តាម​ស្ថិតិ​របស់​រដ្ឋាភិបាល​តៃវ៉ាន់​បាន​ឱ្យ​ដឹង​ថា រៀងរាល់​ឆ្នាំ​ឱ្យ​តែ​ដល់​ឆ្នាំ​ខាល អត្រា​កំណើត​គឺ​តែង​កាត់​បន្ថយ​ប្រមាណ ២០ ០០០ នាក់ បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​ដទៃ​ៗ​ទៀត ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​ប្រជាជន​ដែល​កំពុង​ធ្លាក់​ចុះ​ស្រាប់​លើ​កោះ​មួយ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ ផ្នត់​គំនិត​នៃ​ការ​កំណត់​អត្រា​កំណើត​ក្នុង​ឆ្នាំ​ខាល ក៏​រក​ឃើញ​ថា​ជា​រឿង​ធម្មតា​ក្នុង​ប្រទេស​ចិន​ផង​ដែរ។ ទិន្នន័យ​ដែល​បាន​មក​ពី​វិបសាយ Statista បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អត្រា​កំណើត​នៅ​ប៉េកាំង​ក្នុង​ឆ្នាំ​ខាល កាល​ពី​ឆ្នាំ ២០១០ គឺ​មាន​ចំនួន ៧.២៧ នាក់​ក្នុង​ចំណោម​ពលរដ្ឋ ១ ពាន់​នាក់ ហើយ​អត្រា​ធ្លាក់​ទាប​បំផុត​គឺ​ក្នុង​អំឡុង​ឆ្នាំ ២០០៩ ដល់ ២០១៩។

ផ្នត់​គំនិត​ដែល​មិន​ចង់​បាន​កូន​កើត​ក្នុង​ឆ្នាំ​ខាល គឺ​នៅ​តែ​ជា​រឿង​ដ៏​ឱ្យ​បារម្ភ​មួយ​របស់​ពលរដ្ឋ​ជា​ច្រើន។ ជាក់​ស្ដែង កាល​ពី​សប្ដាហ៍​កន្លង​ទៅ រដ្ឋាភិបាល​ចិន បាន​ចេញ​របាយការណ៍​បង្ហាញ​ពី​អត្រា​កំណើន​ប្រជាជន គឺ​បាន​ធ្លាក់​មក​កម្រិត​ទាប​ក្នុង​រយៈពេល ៦១ ឆ្នាំ ដោយ​កាល​ពី​ឆ្នាំ ២០២១ អត្រា​កំណើត​គឺ​មាន​ចំនួន​លើស​អត្រា​ស្លាប់៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់