Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ខ្លាចគេស្អប់ខ្ពើម ទើបចេញពីគុកបានមួយថ្ងៃ បែកគំនិតចង-កស្ល-ា.ប់
សង្គម

ខ្លាចគេស្អប់ខ្ពើម ទើបចេញពីគុកបានមួយថ្ងៃ បែកគំនិតចង-កស្ល-ា.ប់

អត្ថបទដោយ​៖ Kelly កុម្ភៈ ២៣, ២០២២

មហាជនរំជួលចិត្តអត់អាណិតមិនបាន ក្រោយឃើញស្ត្រីជាម្តាយម្នាក់យំកើតទុកស្ទើរប្រេះទ្រូង ព្រោះទើបតែឃើញមុខកូនប្រុសចេញពីគុកមិនទាន់បានមួយថ្ងៃស្រួលបួលផង គេបែរជាដាច់ចិត្តចងកស្លាប់ ដោយសារតែខ្លាចអ្នកស្រុកនាំគ្នាស្អប់ខ្ពើម។

តាមព័ត៌មានបានឱ្យដឹងថា អ្នកស្លាប់នេះ មានអាយុ ២៤ ឆ្នាំ ជាអ្នកស្រុកឧដនថានី ប្រទេសថៃ ត្រូវបានគេប្រទះឃើញចងកស្លាប់កណ្តាលផ្ទះកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ហើយប៉ូលិសក៏បានពិនិត្យរួចរាល់ហើយថា គេពិតជាបានស្លាប់ដោយសារតែការចងកពិតមែន។

តាមឪពុកអ្នកស្លាប់បានឱ្យដឹងថា គេបានជាប់គុកជាង ២ ឆ្នាំមកហើយ ដោយសារតែករណីលួចទ្រព្យសម្បត្តិ ហើយទើបតែបានចេញមកវិញនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ កន្លងទៅប៉ុណ្ណោះ។ នៅថ្ងៃកើតហេតុ គេក៏បានអង្គុយហូបបាយជុំគ្នាធម្មតាជាមួយគ្រួសារ ហើយថែមទាំងទៅជួយធ្វើសំណង់ពុកម៉ែទៀត ប៉ុន្តែសុខៗគេក៏បានចេញមកមុនបាត់។ ក្រោយមកដោយសារតែឈឺបត់ជើងឪពុកចុងក៏បានត្រលប់មកផ្ទះ ស្រាប់តែឃើញកូនប្រុសចងកស្លាប់ផុតដង្ហើមបាត់ទៅហើយ។

ដោយឡែក អ្វីដែលកាន់តែស្រណោះ គឺស្រ្តីជាម្តាយបាននិយាយទាំងទឹកភ្នែកថា អ្នកស្លាប់រូបនេះ គឺជាកូនប្រុសពៅ ដោយខ្លួនទើបតែទៅទទួលចេញពីគុកប៉ុណ្ណោះ ហើយនៅថ្ងៃចេញ គេបានសន្យាថានឹងកែខ្លួនឈប់ធ្វើឱ្យម្តាយពិបាកចិត្ត ព្រមទាំងនឹងទៅធ្វើទាហានថែមទៀតផង តែបែរជាមកចងកស្លាប់ឱ្យម្តាយរឹតតែប្រេះទ្រូងទៅទៀត។

យ៉ាងណាមិញ បើបងស្រីអ្នកស្លាប់បានឱ្យដឹងពីមូលហេតុនៃការស្លាប់ថា ប្រហែលជាប្អូនប្រុសខ្លាចអ្នកស្រុកស្អប់ខ្ពើមរើសអើង ព្រោះរូបគេធ្លាប់ជាក្មេងពាលាអាវ៉ាសែណាស់ ទើបដល់ថ្នាក់បញ្ចប់ជីវិតខ្លួនឯងបែបនេះ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់