Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ញាក់ណាស់! កន្លែងថ្មីមួយនៅសៀមរាប មានផ្លូវកាច់កោងស្រស់ត្រកាល ថតរូបបែបធម្មជាតិស្អាតខ្លាំង
ទៅណា សង្គម

ញាក់ណាស់! កន្លែងថ្មីមួយនៅសៀមរាប មានផ្លូវកាច់កោងស្រស់ត្រកាល ថតរូបបែបធម្មជាតិស្អាតខ្លាំង

អត្ថបទដោយ​៖ Muyly មេសា ៣០, ២០២២

ទឹកដីខេត្តសៀមរាប​ មិនត្រឹមតែជាទីស្ថានសម្បូរទៅដោយប្រាង្គប្រាសាទនោះទេ ថែមទាំងសម្បូរទៅដោយកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនទៀតផង ដែលទើបតែបង្កើតថ្មីៗ ដែលក្នុងនោះមានទាំងភូមិឋានស្នាក់នៅតាមបែបស្រុកស្រែចម្ការ តំបន់លម្ហែបែបមាត់ទឹក និង បែបវាលស្រែធម្មជាតិទៀតផង ស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តដើរកម្សាន្ត និង ថតរូបលេង។

ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំកន្លែងកម្សាន្តថ្មីមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលនៅទីនោះត្រូវបានគេនិយមហៅថា «ស្ពានពស់ អូរមានជ័យ»។

ស្ថិតនៅក្នុងភូមិអូរមានជ័យ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប «ស្ពានពស់ អូរមានជ័យ» ជាកន្លែងកម្សាន្តធម្មជាតិ ដែលមានបរិយាកាសស្ងប់ស្ងាត់ ស្រស់ស្រាយ និង ប្លែកអារម្មណ៍ អមដោយព្រៃព្រឹក្សាបៃតងព័ទ្ធជុំវិញ និង ស្ពានវែងអន្លាយអូសកាច់កោងនៅលើវាលស្រែ លាតសន្ធឹងល្វឹងល្វើយ គួរជាទីមនោរម្យក្រៃលែង។

មិនតែប៉ុណ្ណោះ ទីតាំងដ៏ស្រស់ត្រកាលខាងលើ ច្នៃឡើងដោយមានប្លង់ថតរូបស្អាតៗជាច្រើន ស័ក្តិសមសម្រាប់អ្នកចូលចិត្តថតរូបបែបគូស្នេហ៍ មិត្តភក្តិ គ្រួសារ និង Pre-Wedding ជាដើម ខណៈដែលទីស្ថានលម្ហែមួយនេះ ទើបតែរចនាឡើងរួចរាល់ថ្មីៗពុំសូវមានអ្នកបានដឹងឡើយ។

ដោយឡែក ដើម្បីទៅដល់ទីស្ថានមួយនេះ ប្រិយមិត្តគប្បិជិះទៅពីប្រាសាទបឹងមាលា ប្រហែល ៥ គីឡូ ដោយនៅខាងឆ្វេងដៃ មានខ្លោងទ្វារសាលាបឋមសិក្សាអូរមានជ័យ ជិះចូលតាមខ្លោងទ្វារសាលា ជិះត្រង់តំរង់ទៅរកជើងភ្នំតែម្ដង៕

ប្រភព ៖ ស្ពានពស់ អូរមានជ័យ ទឹកដីស្វាយលើ

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់