Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ភ្លេចៗខ្លួន! ស្ពានខ្សែកាបឫស្សីកែវ សាងសង់បាន ៦៣.៧ % ហើយ គ្រោងសង់ចប់នៅពេលមួយនេះ
សង្គម

ភ្លេចៗខ្លួន! ស្ពានខ្សែកាបឫស្សីកែវ សាងសង់បាន ៦៣.៧ % ហើយ គ្រោងសង់ចប់នៅពេលមួយនេះ

អត្ថបទដោយ​៖ Muyly មករា ២៦, ២០២២

មន្ទីរសាធារណៈការ និង ដឹកជញ្ជូន រាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យបានដឹងថា គិតត្រឹមថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ ការដ្ឋានសាងសង់ស្ពានបេតុង អារមេខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៦៣.៧% ហើយ។

ក្នុងនោះ បើតាមការបញ្ជាក់បន្ថែម ពីមន្ទីរសាធារណៈការ និង ដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងទៀតថា តាមផែនការគម្រោងសាងសង់នឹងបញ្ចប់នៅខែមីនា ឆ្នាំ ២០២៣ នាពេលខាងមុខ ដែលស្ពាននេះចំណាយទឹកប្រាក់ប្រមាណជាង ៣៥ លានដុល្លារ លើកាវិនិយោគសាងសង់។

គួរឱ្យដឹងផងដែរថា ចំពោះគម្រោងស្ពានខ្សែកាបឫស្សីកែវ នេះ មានរចនាបទទំនើប ដែលមានសរសរធំចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពានបេតុងនេះ ស្ថាបនានៅអមជាមួយស្ពានបាឡេ មានប្រវែង ៩២២ ម៉ែត្រ មានទទឹង ២០,៥ ម៉ែត្រ។

ដោយឡែក ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើង មានទទឹង ១,២៥ ម៉ែត្រ សងខាង , កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ ម៉ែត្រ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន ៤, គន្លងខ្សែយានយន្ត ទទឹង៣.៧៥ ម៉ែត្រ , គន្លងធ្វើចរាចរ ២ ខ្សែទៅ ២ខ្សែមក , កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ ម៉ែត្រ , កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅ រដូវប្រាំង ២០,៥ ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ ស្លាកសញ្ញាចរាចរ៕

ប្រភព ៖ មន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់