Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ស្រឡាញ់អាជីពផ្នួងពេក មុនស្ល-ាប់ផ្តាំឱ្យអ្នកផ្ទះថា បើខ្ញុំស្ល-ា.ប់សូមធ្វើបុណ្យសពឱ្យដូចពិធីការ
សង្គម

ស្រឡាញ់អាជីពផ្នួងពេក មុនស្ល-ាប់ផ្តាំឱ្យអ្នកផ្ទះថា បើខ្ញុំស្ល-ា.ប់សូមធ្វើបុណ្យសពឱ្យដូចពិធីការ

អត្ថបទដោយ​៖ Kelly មករា ២៥, ២០២២

នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ នេះ មានពីធីបុណ្យសពមួយបានធ្វើឱ្យភ្ញាក់ផ្អើលដល់មហាជននៅតាមបណ្តាញសង្គមជាខ្លាំង ព្រោះបើមើលមួយភ្លែតទៅមិនដឹងថាជាបុណ្យសពនោះទេ ពោលគឺមានការរៀបចំតុបតែងដូចជាពិធីមង្គលការតែម្តង។

យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា ពិធីបុណ្យនេះបានធ្វើឡើងនៅខេត្តកាំផែងផេច ប្រទេសថៃ ដោយអ្នកស្លាប់មានអាយុ ៣០ ឆ្នាំ ជាអ្នកភ្នួងល្បីប្រចាំភូមិស្រុករបស់ខ្លួន បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។

ដោយសារតែខ្លួនស្រឡាញ់អាជីពខាងផ្នួងនេះខ្លាំងពេក នៅពេលមុននឹងស្លាប់បុរសខាងលើក៏បានធ្លាប់និយាយលេងសើចជាមួយនឹងបងប្អូនរបស់ខ្លួន ក៏ដូចជាក្រុមផ្នួងថា បើសិនជាគេស្លាប់ ឱ្យធ្វើពិធីបុណ្យសពឱ្យដូចជាពិធីរៀបការ ដោយថែមឱ្យតែងរោងពណ៌ក្រហមសដែលខ្លួនចូលចិត្ត ព្រមទាំងឱ្យយកឈុតកូនក្រមុំ ៥ ឈុត ដែលគេស្រឡាញ់យកមកតាំងក្នុងរោងផង។ លើសពីនេះទៅទៀត គេក៏បានប្រាប់ពួកម៉ាកថា ហាមមិនឱ្យនាំគ្នាយំញែកកើតទុក្ខនោះទេ ឱ្យនាំគ្នារាំលេងឱ្យសប្បាយថែមទៀតផង។

យ៉ាងណាមិញ ខាងក្រុមគ្រួសារក៏បានចាត់តាមបំណងអ្នកស្លាប់នេះ ដោយបានរៀបចំពិធីបុណ្យសពដូចទៅនឹងពិធីរៀបការដូច្នោះឯង ដោយមានការយកឈុតកូនក្រមុំថៃ និងគ្រឿងតែងមុខមាត់ទៅតាំងនៅមុខមេរុ ថែមទាំងមានការតែងខ្លួនស្លៀកឈុតថៃដើម្បីហែសពឡើងមេរុ ហើយលើសពីនេះទៀត ហើយចុងក្រោយគេក៏បាននាំគ្នារាំបទដែលអ្នកស្លាប់មុខសពរបស់គេផងដែរ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់