Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 មហាជនចាប់អារម្មណ៍ថា កីឡាករប្រដាល់ជប៉ុនសង្ហា Kota Miura មានមុខស្រដៀងតារាកូរ៉េល្បីម្នាក់
សង្គម

មហាជនចាប់អារម្មណ៍ថា កីឡាករប្រដាល់ជប៉ុនសង្ហា Kota Miura មានមុខស្រដៀងតារាកូរ៉េល្បីម្នាក់

អត្ថបទដោយ​៖ Trassi ឧសភា ១៦, ២០២២

កីឡាករ​ប្រដាល់​ជនជាតិ​ជប៉ុន Kota Miura ដែល​ត្រូវ​ជា​កូន​ប្រុស​បង្កើត​របស់​កីឡាករ​បាល់​ទាត់​ដ៏​ល្បី Kazu Miura កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពាសពេញ​បណ្ដាញ​សង្គម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ ដោយសារ​តែ​រូប​សម្រស់​យ៉ាង​ស្រស់​សង្ហា​មិន​ធម្មតា​របស់​លោក។

កំលោះ​អ្នក​ប្រដាល់​រូបស្រស់​វ័យ​ត្រឹម ១៩ ឆ្នាំ​រូប​នេះ ត្រូវ​បាន​ឱ្យ​ដឹង​ថា បាន​ហ្វឹកហាត់​ក្នុង​វិស័យ​ប្រដាល់​នេះ​ជាយូរមកហើយ ក្នុងនោះរូប​គេ ក៏​បានមកប្រឡូកលើសង្វៀនប្រកួតជាលើកដំបូងកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះឯង។ ដោយសារតែការហ្វឹកហាត់មកជាយូរ ក៏ដូចជាការប្រឹងប្រែងយ៉ាងស្វិតស្វាញ កំលោះ Kota ក៏យកជ័យជម្នះបាននៅក្នុងការប្រកួតលើកទីមួយរបស់ខ្លួនតែម្តង លើស​ពី​នេះ​ទៅ​ទៀត រូប​គេក៏រឹតតែល្បីល្បាញនៅតាមបណ្តាញសង្គមថែមមួយកម្រិតទៀត ដោយសារតែសម្រស់ និង ស្នាមញញឹមដ៏គួរឱ្យទាក់ទាញ។

ជាមួយ​នឹង​ភាព​ល្បីល្បាញ​ថ្មីៗ​នេះ មហាជន​ក៏​ដូច​ជា​អ្នក​គាំទ្រ​ជាច្រើន​បាន​ចាប់​អារម្មណ៍​ថា រូប​សម្រស់​របស់​កីឡាករ​ប្រដាល់ MMA វ័យ​ក្មេង​រូប​នេះ គឺ​មាន​ទម្រង់​មុខ​រាយ​មន្ត​ស្នេហ៍​ខ្លាំង និង​ស្រដៀង​គ្នា​នឹង​តារា​សម្ដែង​ល្បី​ប្រចាំ​ប្រទេស​កូរ៉េ Park Bo Gum។ មហាជន​ជាច្រើន គឺ​ចាប់​អារម្មណ៍​ថា ទម្រង់​មុខ ស្នាម​ញញឹម រួម​ទាំង​ភ្នែក​របស់​គាត់ គឺ​ស្រដៀង​គ្នា​ខ្លាំង៕

ប្រភព៖ Bongda24h

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់