Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 មួយសន្លឹកដ៏ចាក់ដោត! លក់ពោតលីងផង ឆ្លៀតបើកសៀវភៅរៀនផង ក្រោមភ្លើងរាត្រី គួរឱ្យស្ញើចសរសើរ
សង្គម

មួយសន្លឹកដ៏ចាក់ដោត! លក់ពោតលីងផង ឆ្លៀតបើកសៀវភៅរៀនផង ក្រោមភ្លើងរាត្រី គួរឱ្យស្ញើចសរសើរ

អត្ថបទដោយ​៖ Muyly មករា ២៥, ២០២២

មនុស្សយើងម្នាក់ៗ កើតមកចាប់កំណើតនៅលើភពផែនដីមួយនេះ សុទ្ធតែមានឧបសគ្គ និង បញ្ហាជីវិតរៀងៗខ្លួនជៀសមិនផុតឡើយ ប៉ុន្តែការចេះរៀនរស់នៅជាមួយបញ្ហា ការចេះសម្រួលបញ្ហា ឱ្យទៅជាស្ថានការណ៍មួយ ដែលអាចគ្រប់គ្រងបាន គឺជាគោលគំនិតដ៏គួរឱ្យស្ញើចសរសើរ ដែលផ្ដល់នូវជីវិតរស់នៅដ៏មានគុណភាព ចាក់ផុតពីសេចក្ដីតូចចិត្តទាំងពួង។

នេះដូចទៅនឹងក្មេងស្រីមួយរូបនៅក្នុងរូបថត ​ដែលបានផ្ដិតយកដោយអ្នកថតរូបអាជីពឈ្មោះ Bong Vathana អ៊ីចឹង ដែលរូបភាពមួយសន្លឹកនេះ បានបង្ហាញពីសកម្មភាពក្មេងស្រីមួយរូប អង្គុយស្ពាយកាបូបនៅក្រោមពន្លឺភ្លើងរាត្រីផ្លុងៗ ក្នុងតួនាទីជាអ្នកលក់ដូរតាមផ្លូវផង ថែមទាំងឆ្លៀតបើកសៀវភៅរៀនសូត្រផង ដែលបង្ហាញពីការតស៊ូ ក្នុងការក្រេបយកចំណេះវិជ្ជា មិនខ្វល់ពីឧបសគ្គនៃពន្លឺ ឬ ពេលវេលា ទីតាំងឡើយ ដោយបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា មិនថានៅកន្លែងណា ឬ ពេលណានោះទេ គឺសុទ្ធតែអាចក្រេបយកចំណេះវិជ្ជាបានទាំងអស់ បើសិនបុគ្គលនោះ ជាអ្នកដែលស្រឡាញ់ការសិក្សាពិតប្រាកដ។

នេះជារឿងដ៏គួរឱ្យស្ញើចសរសើរ ចំពោះក្មេងស្រីខាងលើ ដែលមានអាយុវ័យក្មេងសោះ តែត្រូវមករ៉ាប់រងការលក់ដូរជួសដៃឪពុកម្ដាយនៅតាមចិញ្ចើមផ្លូវ ព្រមទាំងប្រកាន់ខ្ជាប់ នូវការសិក្សាមិនភ្លេចនោះឡើយ ស័ក្តិសមជាគំរូសម្រាប់ក្មេងៗ ឱ្យចេះស្រឡាញ់ការរៀនសូត្រ មិនបោះបង់ បើទោះជាស្ថិតនៅក្នុងស្ថានការណ៍លំបាកយ៉ាងណាក៏ដោយ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់