Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ចំណុចអស្ចារ្យទាំង ៨ យ៉ាង ពីឆាកទឹកធ្លាក់ BAAHUBALI ដែលអ្នកមិនទាន់បានដឹង
សង្គម

ចំណុចអស្ចារ្យទាំង ៨ យ៉ាង ពីឆាកទឹកធ្លាក់ BAAHUBALI ដែលអ្នកមិនទាន់បានដឹង

មករា ២៥, ២០២២

ឆាកទឹកធ្លាក់ «BAAHUBALI» គឺជាឆាកមួយ ដែលមានវត្តមាននៅក្នុងភាពយន្តដ៏ល្អឯករបស់ឥណ្ឌា ប្រចាំឆ្នាំ ២០១៥ ដែលរាប់លាននៃចំនួនអ្នកទស្សនាភាពយន្តលាន់មាត់កោតសសើរ និង រមែងដក់ជាប់ក្នុងចិត្ត ក្រោយភាពយន្តនេះបានបំបែកកំណត់ត្រាកុនជាតិដែលកើបលុយច្រើនជាងគេក្នុងប្រវត្ដិសាស្ត្រមហាភាពយន្តឥណ្ឌា តែលោកអ្នកមិនដឹងទេថា នៅក្រៅឆាកនៃភាពយន្តនេះមានរឿងអស្ចារ្យជាច្រើនទៀតដែលអ្នកមិនទាន់បានដឹង ហើយថ្ងៃនេះ «ប្រជាប្រិយ» សូមពាំនាំយកនូវចំណុចអស្ចារ្យទាំង១០យ៉ាង ពីឆាកទឹកធ្លាក់ BAAHUBALI ដែលអ្នកមិនទាន់បានដឹង។

១. មិនមែនជាទឹកធ្លាក់មែនទែនឡើយ

គ្រប់យ៉ាងសុទ្ធជា CGI (COMPUTER GENERATED IMAGERY ឬ ប្រែថា ទស្សនីយភាពដែលច្នៃដោយបច្ចេកទេសកុំព្យូទ័រ) ដែលមនុស្សជាច្រើនសឹងតែមិនជឿដោយសារគ្រប់យ៉ាងលើឈុតឆាកភ្នំល្អាងទឹកជ្រោះនេះ គឺដូចជ្រោះធម្មជាតិពិតៗ។

២. ទីតាំងនៃដើមកំណើត

ការពិតគំរូ ជ្រោះទឹកធ្លាក់ដែល បាហ៊ូ រស់នៅនេះមានពិត ឈ្មោះថាតំបន់ទឹកធ្លាក់ កេរ៉ាល់ឡា ដែលគេផ្តិតទិដ្ឋភាពទឹកនេះមកច្នៃក្នុង CGI ឲ្យមើលទៅកាន់តែធំធេង និង ស្រស់បំព្រងក្រៃលែង ហើយមហាកុន បាហូបាលី នេះហើយ បានទាក់ទាញភ្ញៀវបរទេសជាច្រើនជួយដល់ប្រជាជនតំបន់នោះលើចំណូលរកទទួលទាន បន្ថែមចំណូលសេដ្ឋកិច្ចជាតិកាន់តែខ្ពស់បន្ទាប់ពីចំណូលក្រោយបញ្ចាំង។

៣. រយៈកាលនៃការកសាងជ្រោះសិប្បនិមិត្ត

ជ្រោះនេះ ដំបូងឡើយគេយកទៅច្នៃក្នុង computer ដោយអ្នកជំនាញ animators ដោយលក្ខខណ្ឌពិសេសនោះ គឺគេផ្តោតលើតំណក់ទឹក ទាំងគ្រប់ដំណក់ បូករួមទាំង ឌីណាមិចចលនា ទំហំដែនដីជ្រោះទាំងមូលឲ្យមើលទៅដូចពិតៗ ដោយត្រូវការពេលប្រមាណជិត២ឆ្នាំ ទើបអាចដំណើរការថតបាន១ឈុតតូចនេះ។

៤. សហប្រតិបត្តិការអន្តរប្រទេសលើការច្នៃជ្រោះសិប្បនិម្មិតសរុប មាន ៥ ប្រទេសចូលរួម ដើម្បីមកអង្គុយគូរវាក្នុងក្រាហ្វិកកុំព្យូទ័រ។ មានប្រទេស កូរ៉េ អាមេរិក បារាំង ឥណ្ឌា ចិន និង អង់គ្លេស។

៥. ម៉ាគូថតា [MAKUTA VFX STUDIO] ជាសហក្រុមហ៊ុនដែលគ្រប់គ្រងការផលិតជ្រោះសិប្បនិមិត្តនេះជា ANIMATION ។

៦. ទោះជាបច្ចេកទេសជ្រោះអាចគូរបានលើក្រាហ្វិកកុំព្យូទ័រ តែរូបរាងជ្រោះថ្មីមួយនៅតែទាមទារការសាងសង់

គេសង់ជ្រោះមួយធ្វើពីស៊ីម៉ងត៍ នៅជិតកន្លែងជ្រោះទឹកធ្លាក់នោះ មានទីតាំងនៅល្បាក់ Vazhachal ដែលមានកម្ពស់ ១៦០០ ហ្វីត និង ចំណាយទុនប្រមាណ ១៣ លានដុល្លារសហរដ្ឋអាមេរិក ដែលចំណាយពេលសាងសង់ដល់ទៅ ២ ឆ្នាំ ដូចការគូរក្រាហ្វិកដែរ។

៧. ការចំណាយពេលថតដ៏យូរ!

ឈុតឆាកផលិតកម្មដែលមានទឹកជ្រោះ គឺមានការលំបាកជាងគេ និង ថតចំណាយពេលយូរបំផុត យូរជាងឈុតឆាកសមរភូមិសង្គ្រាមទៅទៀត។ យើងដឹងហើយថា ការផលិតកុនមួយទាំងមូលដែលមានប្រវែង ២ ម៉ោង ៣៩ នាទី គឺចាយពេលប្រមាណ ២៥០ ថ្ងៃឯណោះ តែសម្រាប់ឈុតបើកក្បាលនៃរឿងក្នុង ACT2 នៃកុន បាហ៊ូបាលី នេះ គឺស៊ីពេលដល់ទៅ ១៩០ ថ្ងៃ បុព្វហេតុសម្រិតសម្រាំង ឈុតមានទឹកជ្រោះមួយដែលមានរយៈពេល ប្រមាណ ២០ នាទីប៉ុណ្ណោះ។

៨. កុនដូចគ្នា តែបញ្ចាំងប្រទេសខុសគ្នា ឈុតដែលមានជ្រោះមានភាពខុសគ្នា

ដោយសារវិបត្តិវប្បធម៌ប្រពៃណី រសនិយមប្រជាជន បូករួមទាំងភាសាដែលបញ្ចូល វាជាហេតុ ១២ ប្រទេស ដែលមើល ២៥ នាទី ដំបូងនៃកុននេះ អាចបង្កជាទំនាស់ដល់អ្នកទស្សនាមកពីប្រភពផ្សេងគ្នាបាន បុព្វហេតុវាត្រូវបានគេកែច្នៃស្របតាមរសជាតិប្រទេសដែលកុននេះបញ្ចាំង៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់