ពូកែមែន! រកឃើញជើងឯក ២ រូប ជាប់និទ្ទេស A គ្រប់មុខ នៅវិទ្យាល័យតែមួយ សុទ្ធតែជាអ្នកខេត្តកណ្ដាល
នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ នេះ ក្រសួងអប់រំ យុវជន និង កីឡា បានចេញលទ្ធផលប្រឡងបាក់ឌុបសម័យប្រឡង ឆ្នាំ ២០២១ ដែលមានរាជធានីភ្នំពេញ និង ខេត្តកណ្ដាល។
តាមរយៈលទ្ធផលនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនេះ គេសង្កេតឃើញមានយុវតី ០២ រូប ទទួលបាននិទ្ទេស A គ្រប់មុខលំដាប់មុខវិជ្ជា និង សុទ្ធតែជាអ្នកខេត្តកណ្ដាល ដែលបេក្ខជនទាំងនោះ មានអត្តសញ្ញាណដូចខាងក្រោម៖
១. ឈ្មោះ យិន សុខលាភ លេខរៀង ៣៣៩ វិទ្យាល័យហ៊ុនសែនស្អាង ថ្នាក់វិទ្យាសាស្ត្រ មណ្ឌលប្រឡង វិទ្យាល័យវឌ្ឍនៈឈូងលាភ ខេត្តកណ្ដាល
២. ជេស ស៊ិនឌី លេខរៀង ១១៤ វិទ្យាល័យហ៊ុនសែនស្អាង ថ្នាក់វិទ្យាសាស្ត្រ មណ្ឌលប្រឡង វិទ្យាល័យវឌ្ឍនៈឈូងលាភ ខេត្តកណ្ដាល
គួរឱ្យដឹងផងដែរថា បើតាមការបញ្ជាក់ពីក្រសួង បានឱ្យដឹងថា បេក្ខជនគ្រប់រាជធានី-ខេត្ត ទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣ នាក់ ក្នុងនោះ បេក្ខជនមកពីរាជធានី ភ្នំពេញ ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្តាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖