Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 រំភើបចិត្តណាស់! ទីបំផុត តាចេក បានមកជួបលោកស្រី ទ្រី ដាណា ទាំងឈឺជើង ដោយទទួលបានអំណោយទាំងនេះ
សង្គម

រំភើបចិត្តណាស់! ទីបំផុត តាចេក បានមកជួបលោកស្រី ទ្រី ដាណា ទាំងឈឺជើង ដោយទទួលបានអំណោយទាំងនេះ

អត្ថបទដោយ​៖ Muyly មករា ១៤, ២០២២

កាលពីព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ ម្សិលមិញនេះ តាមរយៈផេកផ្លូវការរាជិនីចិត្តធម៌ ទ្រី ដាណា ដែលមានឈ្មោះ ទ្រី ដាណា Dana Try បានប្រកាសផ្ដល់ជំនួយជូន តាចេក ដើម្បីទទួលបានដើមទុន យកទៅរកស៊ីប្រកបរបរចិញ្ចឹមជីវិតបន្ថែម ជាមួយក្រុមគ្រួសារដ៏កក់ក្ដៅរបស់លោក ដែលមាន តាចេក ជាមេគ្រួសារ ក៏ដូចជាអ្នករ៉ាប់រងបន្ទុកផងដែរ។

ការប្រកាសផ្ដល់ជំនួយបែបនេះ ធ្វើឡើងក្រោយតារាកំប្លែងជើងចាស់ តាចេក បានជួបគ្រោះជីវិតផ្ទួនៗ ដោយមានទាំងក្រឡាប់កង់បីរបួស ដោយទាំងកូនទៀតផង ស្ទើរតែប៉ះពាល់ទៅដល់ជីវិត ដែលធ្វើឱ្យ​មហាជន និង លោកស្រី ទ្រី ដាណា សម្ដែងនូវអារម្មណ៍អាណិតអាសូរជាអនេក។

ដោយឡែក ឈានចូលមកដល់រសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ នេះ លោកស្រី ទ្រី ដាណា បានបង្ហោះឱ្យបានដឹងថា លោកស្រីបានជួបលោកតាចេកហើយ ដោយអាណិតគាត់ ហើយក៏គួរឱ្យគោរពខ្លាំងណាស់។

ក្នុងនោះ លោកស្រីបានជូនគាត់ជាទឹកប្រាក់ចំនួន ២០០០ ដុល្លារ និង អំណោយស្បៀងអាហារមួយចំនួន ខណៈលោក តាចេក បានប្រាប់លោកស្រីថា ៖ «មិនសុំជំនួយអ្នកណាទេ ខ្លាចប៉ះពាល់កិត្តិយសសិល្បករចាស់ៗ តែបើគេជូនគឺជាបុណ្យ»។ ក្នុងនោះ តាចេក បានបន្តទៀតថា ៖ «ចង់ទិញរឺម៉កស្រាលៗ តម្លៃជាង ៣០០ ដុល្លារ ដើម្បីដឹកបន្លែ ផ្លែឈើទៅលក់ ព្រោះអាមុនធ្ងន់ពេក ទើបក្រឡាប់»។ ដូច្នេះហើយរាជនីចិត្តធម៌ ទ្រី ដាណា បានជូនតាចេក ២ ពាន់ដុល្លារ គ្រាន់ទុកមើលខ្លួនផង ព្រោះមើលទៅគាត់មិនទាន់ជាស្រួលបួល នៅឈឺជើងទៀត ដើរចេញទៅនៅមិនទាន់ត្រង់ផង៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់