Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 យូរៗទៅលេងស្រុកម្តង នារីម្នាក់ត្រូវម្តាយណាត់ឱ្យជួបកំលោះសង្ហាប្រចាំភូមិជាង ២០ នាក់ក្នុងមួយថ្ងៃ ព្រោះខ្លាចនាងអត់ប្តី
សង្គម

យូរៗទៅលេងស្រុកម្តង នារីម្នាក់ត្រូវម្តាយណាត់ឱ្យជួបកំលោះសង្ហាប្រចាំភូមិជាង ២០ នាក់ក្នុងមួយថ្ងៃ ព្រោះខ្លាចនាងអត់ប្តី

អត្ថបទដោយ​៖ Kelly មិថុនា ១, ២០២២

ថ្មីៗនេះ មាននារីជនជាតិចិនម្នាក់ ខណៈត្រឡប់ទៅលេងស្រុកកំណើត ក៏ត្រូវបានគ្រួសារឪពុកម្តាយណាត់ឱ្យជួបមើលមុខមើលចិត្តកំលោះៗក្នុងមួយថ្ងៃជិត ២០ នាក់ ព្រោះតែខ្លាចនាងអត់ប្តី។

នារីខាងលើនេះ មានឈ្មោះថា Ju អាយុ ២៣ ឆ្នាំ នាងធ្លាប់ធ្វើការនៅខេត្តក្វាងតុង ហើយក៏សម្រេចចិត្តលាឈប់ទៅកាន់ស្រុកកំណើតនាខេត្តថៃកាំងវិញ។ ខណៈទៅដល់ភ្លាម ឪពុកម្តាយ ក៏ដូចជាបងប្អូនរបស់នាងចោមរោមសួរនាំរឿងរៀបការមិនឈប់ឡើយ ព្រោះតែឃើញនារីនៅជុំវិញផ្ទះ សុទ្ធតែរៀបការមានគ្រួសារអស់ទៅហើយ។

ដូច្នេះគ្រួសាររបស់ Ju ក៏ចាប់ផ្តើមណាត់ឱ្យនាងទៅជួបមើលមុខជាមួយកំលោះៗ ក្រែងលោត្រូវចិត្តនឹងអាលបានរៀបការនឹងគេ។ យ៉ាងណាមិញ ប្រពៃណីនៃការមើលមុខរបស់ស្រុកនោះ គឺគេតម្រូវឱ្យឪពុកម្តាយរបស់ខាងប្រុសមកជាមួយដែរ ចំណែក Ju ត្រូវត្រៀមខ្លួនតាំងពីម៉ោង ៧ ព្រឹក ហើយនៅម៉ោង ៨ ទើបមានមនុស្សប្រុសមកផ្ទះនាងម្តងម្នាក់ៗ។

នាងត្រូវចំណាយពេលក្នុងការមើលខ្លួននេះ រហូតដល់ម៉ោងជាង ៥ ល្ងាច ដោយសរុបក្នុងរយៈពេលត្រឹមមួយថ្ងៃនាងត្រូវជួបមនុស្សចំនួន ២០ នាក់ឯណោះ។ ក្នុងនោះ បើមានបុរសណាត្រូវចិត្ត នាងក៏សុំលេខទូរស័ព្ទទុកមកទាក់ទងគ្នានៅតាមក្រោយ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់