Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 លឿនមែន! អ្នកនៅកំពត ប៉ះពាល់អ្នកកើត «អូមីក្រុង» ថ្ងៃមុន ពេលនេះរកឃើញវិជ្ជមាន ៥ នាក់
កូវីដ សង្គម

លឿនមែន! អ្នកនៅកំពត ប៉ះពាល់អ្នកកើត «អូមីក្រុង» ថ្ងៃមុន ពេលនេះរកឃើញវិជ្ជមាន ៥ នាក់

អត្ថបទដោយ​៖ Muyly មករា ១២, ២០២២

រដ្ឋលេខាធិការក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ឱ្យបានដឹងថា នៅខេត្តកំពត ដែលជាទីសំណាក់ផ្ទះសម្បែង របស់អ្នកកើតជំងឺកូវីដ-១៩ ពាក់ព័ន្ធករណីទី ០១ នៅតានីទូកមាស គឺរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ រហូតដល់ទៅ ០៥ នាក់ ដែលការរកឃើញនេះតាមរយៈការសហការពីនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ក៏ដូចជាអនុគណៈកម្មការស្រាវជ្រាវ និង តាមដានជំងឺកូវីដ-១៩។

លោកជំទាវបានថ្លែងបែបនេះ នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ តាមរយៈការចុះទៅកាន់ ខេត្តបាត់ដំបង ដើម្បីប្រគល់ជូនបរិក្ខារពេទ្យ ក៏ដូចជាត្រួតពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងមួយចំនួន និង ជួបសំណេះសំណាល លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។

ក្នុងនោះលោកជំទាវបានបន្តទៀតថា ៖ «បន្តាប់មកទៀត យើងកំពុងបន្តតាមដានជាបន្តបន្ទាប់ នូវអ្នកប៉ះពាល់ផ្សេងៗ។ ហើយសម្រាប់អ្នកដទៃទៀតក្រៅពីករណីនេះ យើងក៏បានរកឃើញ អ្នកដែលគាត់ទៅសុំវិញ្ញាបនប័ត្របញ្ជាក់សុខភាព ដែលត្រូវធ្វើដំណើរចេញទៅក្រៅប្រទេស ត្រូវបញ្ជាក់ថាគាត់មិនកើតកូវីដ-១៩ ប៉ុន្តែនៅពេលនោះ ធ្វើតេស្តទៅស្រាប់តែរកឃើញ​វិជ្ជមាន ដែលនាំឱ្យករណីឆ្លងក្នុងសហគមន៍កាលពីព្រឹកមិញនេះ ឃើញមានការកើនឡើងដល់ ១៤ នាក់»។

គួររំឭកផងដែរថា កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២២ កន្លងទៅ ក្រសួងសុខាភិបាល ​បានប្រកាសរកឃើញ ករណីវិជ្ជមានកូវីដបម្លែងខ្លួនថ្មី ប្រភេទ «អូមីក្រុង» ចំនួន ១ នាក់ ជាករណីឆ្លងក្នុងសហគមន៍លើកដំបូង លើបុរស​ជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ ​ស្នាក់នៅទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលព្យាបាលអូឡាំពិក រាជធានីភ្នំពេញ។

ក្នុងនោះ តាំងពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ បុរសរូបនេះ បានធ្វើដំណើរទៅជាច្រើនកន្លែង ដូចជា នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និង ​ទៅលេងទីតាំងមួយចំនួន នៅតានីទូកមាសខេត្តកំពត។ ​ដោយធ្វើដំណើរ​ជាមួយបងប្អូនជីដូន​មួយមកពីប្រទេសអូស្រ្តាលី ​មកដល់រាជធានីភ្នំពេញនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ហើយនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២២ ​គាត់បានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយគាត់នៅឯមន្ទីរពេទ្យមួយ ហើយក្រោយមកក៏បានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩បម្លែងថ្មី ប្រភេទ «អូមីក្រុង»៕

រូបតំណាង
ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់