Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 (វីដេអូ) ការពារផង! យប់មិញគ្រូពេទ្យចុះទៅទាំងយប់ យកសំណាកអ្នកពាក់ព័ន្ធអូមីក្រុង ៩ នាក់ នៅបាត់ដំបង
កូវីដ សង្គម

(វីដេអូ) ការពារផង! យប់មិញគ្រូពេទ្យចុះទៅទាំងយប់ យកសំណាកអ្នកពាក់ព័ន្ធអូមីក្រុង ៩ នាក់ នៅបាត់ដំបង

អត្ថបទដោយ​៖ Muyly មករា ១២, ២០២២

នៅយប់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ក្រុម​ការងារ​មន្ទីរ​សុខាភិបាល ​នៃ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​សង្កែ​ និង ​បាត់ដំបង​ បានចុះ​យក​សំណាក​ និង ​ស្រាវជ្រាវ​ចំពោះ​អ្នក​ពាក់ព័ន្ធ​នឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​អូមីក្រុង​ (Omicron)។

ក្នុងនោះបើតាមការបញ្ជាក់ពី ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ លោកបានទៅដល់ទីតាំងនៅភូមិបោះពោធិ៍ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីស្រាវជា្រវអ្នកដែលពាក់ព័ន្ធ ប៉ះពាល់ជាមួយករណីវិជ្ជមានអូមីក្រុង លើជនជាតិស្វីសចំនួន ០២ នាក់ ដែលគាត់បានធ្វើដំណើរឆ្លងកាត់ខេត្តបាត់ដំបង។

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងរូបនេះបានបន្តទៀតថា ៖ «ពេលនេះ គឺក្រុមការងារស្រាវជ្រាវអ្នកដែលពាក់ព័ន្ធបឋម បានចំនួន ០៩ នាក់ ហើយអ្នកដែលបើកកាណូត ជាអ្នកដែលរស់នៅខេត្តសៀមរាប ទើបក្រុមការងាររាយការណ៍ជូនខាងខេត្តសៀមរាបធ្វើការហើយ ខណៈនៅទីនេះ យើងតាមដានស្រាវជ្រាវបន្តទៀត នូវអ្នកដែលពាក់ព័ន្ធនឹងអូមីក្រុង ហើយក្រុមការងារនឹងយកសំណាកទាំងយប់បន្តទៀត ដើម្បីបញ្ជាក់ថាមានប៉ះពាល់ ឬ មានវិជ្ជមានដោយប្រការណាមួយ»។

បន្ថែមលើសពីនេះ លោកបានបញ្ជាក់ទៀតថា ៖ «បន្ទាប់មក យើងអាចនឹងយកសំណាកនេះបញ្ជូនទៅវិទ្យាស្ថាប៉ាស្ទ័រ នៅពេលព្រឹកព្រលឹម ដើម្បីធ្វើការញែក ឱ្យដឹងថាវាជាប្រភេទអាល់ហ្វាធម្មតា ឬដែលតា ឬ អូមីក្រុង ដើម្បីតាមដាន និង ចាប់ឱ្យជាប់ការឆ្លងអូមីក្រុងនៅក្នុងសហគមន៍ ជាពិសេសនៅក្នុងខេត្តបាត់ដំបង»៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់