Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ការពារទាំងអស់គ្នា! រកឃើញមនុស្ស ៥ នាក់ ពាក់ព័ន្ធអ្នកឆ្លង «អូមីក្រុង» ក្នុងសហគមន៍
កូវីដ សង្គម

ការពារទាំងអស់គ្នា! រកឃើញមនុស្ស ៥ នាក់ ពាក់ព័ន្ធអ្នកឆ្លង «អូមីក្រុង» ក្នុងសហគមន៍

អត្ថបទដោយ​៖ Muyly មករា ១០, ២០២២

កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២២ កន្លងទៅ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ បម្លែងខ្លួនថ្មី ប្រភេទ «អូមីក្រុង» ជាលើកដំបូងក្នុងសហគមន៍ ចំនួន ១ នាក់ ទៅលើបុរសជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា។

ទន្ទឹមទៅនឹងព័ត៌មាននៃការឆ្លងនេះ លោកជំទាវ ឱ វណ្ណឌីន មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែម តាមរយៈសារសំឡេងក្នុងតេឡេក្រាម នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ ឱ្យបានដឹងថា ក្រសួងសុខាភិបាល បានចាត់ចែងធ្វើការស្រាវជ្រាវ ទៅតាមទីតាំងដែលបុរសរកឃើញវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងខាងលើ នៅតាមកន្លែងមួយចំនួន ក្នុងនោះគឺបានស្រាវជ្រាវរកឃើញថា អ្នកដែលមានប៉ះពាល់ផ្ទាល់ ជាមួយបុរសខាងលើ នៅខេត្តកំពត គឺមានចំនួន ០៣ នាក់ ដែលកំពុងស្ថិតនៅក្រោមការតាមដាន និង វិភាគពីមន្ទីរពិសោធ និង កំពុងរង់ចាំលទ្ធផល។

លោកជំទាវបានបន្តទៀតថា រី​ឯនៅរាជធានីភ្នំពេញ គឺមានចំនួនតែ ០២ នាក់ទេ ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺខាងលើ ហើយក៏កំពុងស្ថិតលើការរង់ចាំលទ្ធផលពីមន្ទីរពិសោធផងដែរ ដែលក្រៅពីនោះ គឺពុំទាន់មានព័ត៌មានអ្វី ស្ដីអំពីការដែលអ្នកជំងឺបានទៅពាក់ព័ន្ធ ជាមួយបុគ្គលណាផ្សេងទៀតនោះនៅឡើយទេ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់