រៀបខោអាវទៅ! សៀមរាបឥឡូវ រៀបចំស្អាតភ្លឹង ត្រៀមទទួលអ្នកទៅលេងថ្ងៃឆ្លងឆ្នាំ ក្នុងទីតាំងទាំងនេះ
រដ្ឋបាលខេត្ត និង រដ្ឋបាលក្រុង-ស្រុក បានរៀបចំ និង សហការជាមួយ ស.ស.យ.ក.ខេត្ត និង សហគ្រិនវ័យក្មេង វិស័យឯកជន រៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ ២០២១ ឈានចូលឆ្នាំ ២០២២ នៅក្នុងក្រុងសៀមរាប និង តាមបណ្ដាស្រុក ក្នុងទឹកដីអង្គរដ៏ពិសិដ្ឋ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និង ផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍ធម្មជាតិ និង ទេសចរណ៍កែច្នៃ។
ក្នុងនោះ ខាងរដ្ឋបាលខេត្ត បានបញ្ជាក់ផងដែរថា កម្មវិធីដែលបានរៀបចំ ស្ថិតនៅតាមទីតាំងដូចខាងក្រោម ៖
១. ក្រុងសៀមរាប នៅខាងមុខបរិវេណសួនច្បារព្រះរាជដំណាក់
២. ស្រុកស្វាយលើ នៅជើងភ្នំគូលេន (ផ្លូវឡើងភ្នំថ្មី) ភូមិបិទផ្កា ឃុំស្វាយលើ
៣. ស្រុកស្រីស្នំ នៅរមណីដ្ឋានស្រីស្នំភូមិខ្ញុំ ភូមិត្រាំកង់ ឃុំស្លែងស្ពាន
៤. ស្រុកបន្ទាយស្រី មាន ០៥ ទីតាំង
-ទីតាំងទី ១. តាំងពិព័រណ៍អាហារជនបទ នៅភូមិព្រះដាក់
-ទីតាំងទី ២. អាហារ Buffet និង បោះតង់ នៅភូមិលំហែសរសី
-ទីតាំងទី ៣. បោះតង់ និង តន្ត្រីស្គរដៃ នៅសួនក្រអូមឃុនរាម
-ទីតាំងទី ៤. បោះតង់ និង តន្ត្រីស្គរដៃ នៅបន្ទាយស្រីទេវី
-ទីតាំងទី ៥. ពិព័រណ៍ និង Concert ដីឡូត៍ ឡេង ណាវ៉ាត់ត្រា នៅភូមិតាកុះ ឃុំខ្នារសណ្ដាយ
៥. ស្រុកវ៉ារិន នៅសហគមន៍ព្រៃឈើចង្ក្រានរយ។
ដោយឡែក ចំពោះការរៀបចំព្រឹត្តិការណ៍ខាងលើនេះ ក៏មានកម្មវិធីកម្សាន្តជាច្រើនដូចខាងក្រោម ៖
១. ការប្រឡងចម្រៀង រាំលែងកម្សាន្ត និងរាំវង់ស្គរដៃ
២. ទស្សនាការសម្ដែងសិល្បៈ និងរបាំប្រជាប្រិយ
៣. ទស្សនាស្ដង់លក់ទំនិញ និងម្ហូបអាហារ
៤. ទស្សនាការបាញ់កាំជ្រួចអបអរសាទការឆ្លងឆ្នាំសកលនៅយប់ថ្ងៃទី ៣១ ធ្នូ
៥. ជិះគោយន្តសហគមន៍ ឆ្ពោះទៅលេងព្រៃសហគមន៍ និងឡើងភ្នំគយគន់ថ្ងៃអស្ដង្គត ។ល៕
ប្រភព និងរូបភាព ៖ រដ្ឋបាលខេត្តសៀមរាប