Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 កក្រើក! កូនខ្មែរ អ្នកខេត្តកំពង់ឆ្នាំង រចនារូបប្រាសាទខ្មែរ មានទស្សនីយភាពធ្លាក់ព្រិល ស្អាតប្លែក
យើងធ្វើបាន សង្គម

កក្រើក! កូនខ្មែរ អ្នកខេត្តកំពង់ឆ្នាំង រចនារូបប្រាសាទខ្មែរ មានទស្សនីយភាពធ្លាក់ព្រិល ស្អាតប្លែក

អត្ថបទដោយ​៖ Muyly ធ្នូ ២៤, ២០២១

នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ នេះ រូបភាពរចនាជាច្រើនសន្លឹក បង្ហាញពីប្រាសាទដ៏អច្ឆរិយរបស់កម្ពុជា ស្ថិតក្នុងសភាពធ្លាក់ព្រិល បានកំពុងឆាបឆក់ដួងចិត្តមហាជន ឱ្យចែករំលែកបន្តគ្នាព្រោងព្រាត ដោយលើកសរសើរមិនដាច់ពីមាត់ អំពីគំនិតនៃការរចនារូបភាពនេះឡើង ដោយបង្ហាញពីភាពស្រមើស្រមៃ ពីផ្ទាំងទស្សនីយភាព ថានឹងមានធ្លាក់ព្រិល តើស្រស់ស្អាតកម្រិតណា?

រូបភាពដ៏ប្លែកភ្នែក ប្លែកអារម្មណ៍ ជាច្រើនសន្លឹកនេះ ត្រូវបានសម្រិតសម្រាំង រចនាឡើងដោយកូនខ្មែរមួយរូប ដែលមានឈ្មោះថា អៀង មួយឡេង ភេទ ប្រុស អាយុ ៣៣​ ឆ្នាំ ដែលបច្ចុប្បន្ន លោកកំពុងស្នាក់នៅ និងបំពេញការងារទៅលើផ្នែក រចនាក្រាហ្វិក (Graphic Design) នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង។

ក្នុងនោះផងដែរ រូបភាពដែលបានសម្រិតសម្រាំងឡើងខាងលើ គឺមានចំនួន ០៤ រូប ដែលបង្ហាញអំពីការធ្លាក់ព្រិលនៅ ក្លោងទ្វារប្រាសាទ ប្រាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទបន្ទាយស្រី ជាទិដ្ឋភាពថ្មីមួយ ដែលកម្របានឃើញ ក្នុងពេលកន្លងមក ខណៈកម្ពុជា ជាប្រទេសដែលមានមាត្រដ្ឋានអាកាសធាតុ ក្ដៅហើយសើម ពុំមានធ្លាក់ព្រិលបែបនេះឡើយ។

យ៉ាងណាមិញ តាមរយៈរូបភាពនេះ ថ្វីត្បិតតែវាពុំបានបង្ហាញជាក់ស្ដែងទៅនឹងទិដ្ឋភាពពិតប្រាកដក៏ពិតមែន តែវាបានបំផុសនូវទស្សនីយភាពប្លែកភ្នែកម្យ៉ាង គួរជាទីចាប់អារម្មណ៍បំផុត៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អស្ចារ្យមហាសំណាងមែន! ទីបំផុត foodpanda រកឃើញអ្នកឈ្នះរង្វាន់ធំ រថយន្ត Toyota Raize

ធ្នូ ៥, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញចក្ខុវិស័យច្បាស់លាស់ចំពោះនិរន្តរភាពសម្រាប់អនាគតអាជីវកម្ម រួមជាមួយនឹងការចេញលក់ម៉ាស៊ីនបោះពុម្ព Inkjet ថ្មីជាច្រើនម៉ូដគ្របដណ្តប់លើអាជីវកម្មគ្រប់ប្រភេទ

ធ្នូ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់