Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 (វីដេអូ) ដំបូងគេនៅកម្ពុជា! នារីខ្មែរម្នាក់ ត្រូវបានគូស្នេហ៍ Surprise សុំរៀបការ នៅក្រោមផ្ទៃសមុទ្រ យ៉ាងរ៉ូមែនទិក
សង្គម ស្នេហាស្នេហ៍ហឺត

(វីដេអូ) ដំបូងគេនៅកម្ពុជា! នារីខ្មែរម្នាក់ ត្រូវបានគូស្នេហ៍ Surprise សុំរៀបការ នៅក្រោមផ្ទៃសមុទ្រ យ៉ាងរ៉ូមែនទិក

អត្ថបទដោយ​៖ Muyly ធ្នូ ១៧, ២០២១

ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម​ផ្ទុះការចាប់អារម្មណ៍ និង សម្ដែងនូវក្ដីរំភើបជាខ្លាំងនូវគូស្នេហ៍មួយគូ ដែលបុរសជាគូស្នេហ៍ បានរៀបគម្រោងសុំរៀបការជាមួយមិត្តស្រីរបស់ខ្លួន នៅក្រោមផ្ទៃទឹកសមុទ្រ ដែលនេះជាករណីដំបូងបំផុតនៅកម្ពុជា ហើយមហាជនខ្មែរយើងពុំធ្លាប់បានឃើញកន្លងមកនោះឡើយ។

ទាក់ទិនទៅនឹងការសុំរៀបការ ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បើតាមការបញ្ជាក់ពីខាងកូនកំលោះឈ្មោះ រ៉ាទី​ បានឱ្យបានដឹងថា ខ្លួនបានរៀបចំគម្រោងដ៏ធំមួយ នៅក្រោមផ្ទៃបាតសមុទ្រ ដើម្បី Surprise មិត្តស្រីរបស់ខ្លួនឈ្មោះ លីន ដែលជានារីម្នាក់ឆាប់រំជួលអារម្មណ៍ ទើបខ្លួនសម្រេចធ្វើអ្វីមួយឱ្យនាងទទួលបានអារម្មណ៍ពិសេស ខណៈកន្លងមកគូស្នេហ៍របស់ខ្លួន គិតថាខ្លួនពុំចេះធ្វើបែបនេះឡើយ។

បុរសខាងលើបានបន្តទៀតថា ៖ «ពេលដែលខ្ញុំចុះទៅហ្នឹង ខ្ញុំមានអារម្មណ៍ថាភ័យមែនទែន ហើយហែលទៅដល់កន្លែងរៀបចំហ្នឹង គឺត្រូវលោតជង្គង់ចាំគាត់ ហើយត្រូវដកក្នុងទឹកដូចថប់ៗ តែត្រូវព្យាយាមថាមិនអីទេ ត្រូវចាំគាត់ហែលមកសិន»។

បុរសដែលរៀបគម្រោងដ៏ផ្អែមល្ហែមរូបនេះ បានបញ្ជាក់ទៀតថា ពេលគូស្នេហ៍ហែលមកដល់ដោយពាក់វ៉ែនតាមិនទាន់បើកភ្នែកនោះ ខ្លួនរឹតតែភ័យទៀត រហូតដល់គូស្នេហ៍ដោះវ៉ែនតាបែរមុខមកខ្លួន គឺរឹតតែភ័យខ្លាំង ក្ដុកក្ដួលខ្លាំង តែទីបំផុតគឺគម្រោងនេះទទួលបានសម្រេច និង ជោគជ័យតែម្ដង។

គួរឱ្យដឹងផងដែរថា គូស្នេហ៍មួយគូនេះ គឺបានស្គាល់គ្នាអស់រយៈពេល ៥ ឆ្នាំរួចមកហើយ ដោយឆ្លងកាត់រឿងជូរចត់ ផ្អែមល្ហែម សព្វគ្រប់បែបយ៉ាង ព្រមទាំងធ្លាប់រស់នៅឆ្ងាយពីគ្នា ១ ឆ្នាំ ២ ឆ្នាំ រហូតដល់បានមកជួបគ្នាវិញ បានបង្កើតគម្រោងដ៏អស្ចារ្យមួយនេះ ដោយសង្ឃឹមថា​គូស្នេហ៍របស់ខ្លួន នឹងចងចាំអស់មួយជីវិត ព្រោះវាជាអ្វីដែលខ្លួនព្យាយាមធ្វើបំផុត សម្រាប់មនុស្សជាទីស្រឡាញ់៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់