Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ណាត់គ្នាឱ្យហើយទៅ! អាទិត្យក្រោយ នៅសៀមរាបមានបុណ្យបង្ហោះខ្លែង និង រាំស្គរដៃ ក្នុងស្រុកបន្ទាយស្រី
ទៅណា សង្គម

ណាត់គ្នាឱ្យហើយទៅ! អាទិត្យក្រោយ នៅសៀមរាបមានបុណ្យបង្ហោះខ្លែង និង រាំស្គរដៃ ក្នុងស្រុកបន្ទាយស្រី

អត្ថបទដោយ​៖ Muyly ធ្នូ ១៣, ២០២១

តាមរៈទំព័រហ្វេសប៊ុក អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានឱ្យបានដឹងថា នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ ចាប់ពីម៉ោង ២ រសៀលតទៅ រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ថ្មីមួយ នៅលើទឹកដីភូមិសសី នៃឃុំត្បែង នោះគឺ «បុណ្យខ្លែងបន្ទាយស្រី» ដើម្បីឱ្យអ្នកទេសចរ បានស្គាល់ពីប្រពៃណីបង្ហោះខ្លែង ក៏ដូចជាបង្អួតបង្ហាញពីទេសភាពធម្មជាតិ ដ៏ស្រស់ត្រកាលនៃជើងភ្នំគូលែន និង ទាក់ទាញភ្ញៀវទេសចរ ឱ្យមកស្គាល់ភូមិទេសចរណ៍ដែលទើបតែមានការអភិវឌ្ឍថ្មីៗមួយនេះ។

អភិបាលខេត្តគំរូរូបនេះ បានបញ្ជាក់ឱ្យដឹងទៀតថា ពិធីខាងលើនេះ នឹងត្រូវប្រារព្ធឡើងនៅទីតាំងក្នុងរមណីយដ្ឋានឯកជនដ៏ស្រស់ស្អាតមួយឈ្មោះ ភូមិលំហែសសី ដែលម្ចាស់ទីតាំង បានស្ម័គ្រចិត្ត ផ្តល់ជូនទីកន្លែងដោយមិនគិតថ្លៃ ដែលប្រិយមិត្តអាចដាក់កន្ទេល និង ខ្ចប់ម្ហូបអាហារ យកទៅពិកនិក ជាលក្ខណៈគ្រួសារបានផងដែរ តែរាល់សំរាមទាំងអស់ ត្រូវតែខ្ចប់យកទៅវិញរៀងៗខ្លួន។

ដោយឡែក ចំពោះការបង្ហោះខ្លែងវិញ ក្រុមការងារ នឹងមានរៀបចំស្តង់លក់ខ្លែងតូចៗ សម្រាប់ផ្តល់ឱកាស ឱ្យមានការបង្ហោះខ្លែងកម្សាន្តសប្បាយជាលក្ខណៈគ្រួសារផងដែរ។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ នឹងមានបន្ថែមកម្មវិធីតូចៗទៀតដូចជា រាំវង់តន្ត្រីស្គរដៃ ស្តង់លក់អាហារសម្រន់ និង បញ្ចប់ដោយកម្មវិធីមើលព្រះច័ន្ទពេញវង់ រះរំលងភ្នំគូលែន ត្រឹមម៉ោង ៨ យប់៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

Reno8 Series បង្ហាញខ្លួនហើយ! ទាំងតម្លៃ ទាំងសមត្ថភាព ពិតជាពិសេស… តើអ្នកគួរកក់ទុកមុន

សីហា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សម្ពោធសាខាខេត្តព្រះសីហនុ

សីហា ១៨, ២០២២
អត្ថបទក្រុមហ៊ុន

សម្រាប់អ្នកខ្ជិល តែចង់ស្អាត! ងាយៗ ៤ ចំណុច ទទួលបានស្បែកស្អាតភ្លឺរលោង

សីហា ១៨, ២០២២
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់