Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អ៊េមណាស់! រីសតលម្ហែមួយកន្លែង នៅកំពត ទេសភាពស្រស់ស្រាយខ្លាំង ស្អាតកប់ដូចនៅបាលី
ទៅណា សង្គម

អ៊េមណាស់! រីសតលម្ហែមួយកន្លែង នៅកំពត ទេសភាពស្រស់ស្រាយខ្លាំង ស្អាតកប់ដូចនៅបាលី

អត្ថបទដោយ​៖ Muyly ធ្នូ ១៤, ២០២១

ខេត្តកំពត ជាខេត្តដ៏ពេញនិយមបំផុត សម្រាប់ភ្ញៀវទេសចរ តែងធ្វើដំណើរទៅលេងកម្សាន្តកម្រអាក់ខានណាស់ មិនថាថ្ងៃចុងសប្ដាហ៍ ឬ ថ្ងៃឈប់សម្រាកបុណ្យទាននោះទេ ដ្បិតអីទឹកដីដ៏សែនមនោរម្យមួយនេះ នៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញឡើយ។

ជាក់ស្ដែងថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ នូវរីសតលម្ហែមួយកន្លែង ស្ថិតក្នុងដែនដីដ៏មានសក្តានុពលខាងលើ ដែលនៅទីនោះមានឈ្មោះថា «បាលីវីឡា»។

«បាលីវីឡា» ជាវីឡាឯកជនដែលមានទេសភាពស្រស់ស្រាយខ្លាំង និង ជារីសតលម្ហែកាយ ដែលស្ថិតនៅក្បែរជើងភ្នំជាប់មាត់ទឹក សម្បូរទៅដោយប្លង់ថតរូបស្អាត ជាទីស័ក្តិសម និង ពេញនិយមសម្រាប់ដំណើរកម្សាន្តបែបជួបជុំមិត្តភក្តិ ជួបជុំលក្ខណៈគ្រួសារ និង បែបគូស្នេហ៍ ជាដើម។

អ្វីដែលកាន់តែពិសេសទៀតនោះ រីសតខាងលើ ត្រូវបានរៀបចំឡើងស្រស់ស្អាត ស្រដៀងនៅកោះបាលីផងដែល ដែលទីតាំងមួយនេះ សាងសង់ឡើងមានលក្ខណៈ Private ខ្លាំង មានទេសភាពធម្មជាតិពិតៗ ថែមទាំងមានអាងហែលទឹកលក្ខណៈឯកជនទៀតផង ធានាថាបានទៅសម្រាកលម្ហែហើយ ពិតមិនខុសបំណងឡើយ។

ដោយឡែក បើនិយាយពីតម្លៃវិញ Balivillaprivatepool មានតម្លៃ ២៥០$ ស្នាក់នៅបាន ពី ១២-១៥ នាក់ ខណៈ BaliBungalow មានតម្លៃ ៧០$ អាចស្នាក់នៅបានពី ២-៤ នាក់៕

រូបភាពដោយ ៖ Tourism Cambodia

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់