Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 សូមប្រយ័ត្ន! មនុស្ស ៤ ក្រុមនេះ អាចមានគ្រោះថ្នាក់ខ្លាំង បើឆ្លងកូវីដបំប្លែងថ្មី «អូមីក្រុង»
កូវីដ សង្គម

សូមប្រយ័ត្ន! មនុស្ស ៤ ក្រុមនេះ អាចមានគ្រោះថ្នាក់ខ្លាំង បើឆ្លងកូវីដបំប្លែងថ្មី «អូមីក្រុង»

អត្ថបទដោយ​៖ Muyly មករា ១១, ២០២២

មកទល់ពេលនេះ អង្គការសុខភាពពិភពលោក កំពុងព្រួយបារម្ភចំពោះ វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ B.1.1.529  ឈ្មោះថា «អូមីក្រុង» ដោយពុំទាន់ដឹងថា វីរុសនេះ នឹងមានលទ្ធភាពក្នុងការចម្លង ឬ ឆ្លងទៅលើមនុស្សដែលធ្លាប់បានឆ្លងរួចទៅហើយឬអត់? ខណៈករណីឆ្លងវីរុសដំបូង បានកើតឡើងនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០២១ នៅឯប្រទេសអាហ្រ្វិចខាងត្បូង ដែលបញ្ជាក់ដោយមន្ទីរពិសោធដំបូងគេ និង បានរាយការណ៍ដំបូង ទៅអង្គការសុខភាពពិភពលោក នៅថ្ងៃទី ២៤ វិច្ឆិកា ២០២១ កន្លងទៅនេះ។

ចំពោះបញ្ហានៃការឆ្លង កូវីដបំប្លែងថ្មីប្រភេទ «អូមីក្រុង» នេះ លោកស្រីវេជ្ជបណ្ឌិត Angelique Coetzee និង ជាប្រធានសមាគមវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូង (SAMA) បានបញ្ជាក់ឱ្យបានដឹងថា ថ្វីដ្បិតតែវីរុសប្រភេទថ្មីនេះរកឃើញថាមានលក្ខណៈមិនធម្មតាពិតមែន ប៉ុន្តែអាការបង្កររបស់វាមានលក្ខណៈស្រាលជាងវីរុសប្រភេទមុន ដែលលោកស្រីធ្លាប់ព្យាបាល ដោយសារអ្នកជំងឺដែលអ្នកស្រីបានជួបនោះ គឺមានអាការអស់កម្លាំង ឈឺសាច់ដុំ មានអារម្មណ៍មិនស្រួលខ្លួន ២ ទៅ ៣ ថ្ងៃ ក្អក ឡើងកម្ដៅ ជីពចរលោតញាប់ ខណៈគ្មានអ្នកឆ្លងណាមួយ បានបាត់បង់ក្លិន ឬ បាត់បង់រសជាតិនោះឡើយ។

យ៉ាងណាមិញ បើទោះជាបែបនេះក្ដី ប្រធានសមាគមវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូង (SAMA) ខាងលើ បានបង្ហាញពីការព្រួយបារម្ភចំពោះក្រុមមនុស្ស ៤ ប្រភេទ ដែលអាចឆ្លងវីរុសប្រភេទថ្មីនេះ បណ្ដាលឱ្យមានលក្ខណៈធ្ងន់ធ្ងរ ប្រសិនបើមិនទទួលបានថ្នាំបង្ការទាន់ពេលវេលា ដែលអ្នកទាំងនោះមានដូចជា ៖

១. មនុស្សចាស់មានជំងឺប្រចាំកាយ

២. អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩

៣. អ្នកមានជំងឺទឹកនោមផ្អែម

៤. និង អ្នកមានជំងឺបេះដូង ៕

ប្រភព ៖ New York Post

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់