Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 សប្បាយអរដើរទិញអ៊ីវ៉ាន់បញ្ចុះតម្លៃ តិចអត់ដឹងថាថ្ងៃ «Black Friday» ជាថ្ងៃអ្វី?
សង្គម

សប្បាយអរដើរទិញអ៊ីវ៉ាន់បញ្ចុះតម្លៃ តិចអត់ដឹងថាថ្ងៃ «Black Friday» ជាថ្ងៃអ្វី?

អត្ថបទដោយ​៖ Trassi វិច្ឆិកា ២៤, ២០២២

«Black Friday» គឺ​ជា​ឈ្មោះ​មួយ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាប់ជា​ថ្ងៃ​ដើរ​ទិញ​ទំនិញ ក្រោយ​ថ្ងៃ​បុណ្យ «Thanksgiving» ដែលឱកាសនេះគេសង្កេតឃើញមានមនុស្សម្នាស្ទើរជុំវិញពិភពលោកបានសម្រុកនាំគ្នាទៅទិញរបស់ដែលខ្លួនពេញចិត្តតាមហាងនានានោះ។

ថ្ងៃ «Black Friday» នេះ​ដែរ​ទទួល​បាន​ឈ្មោះ​បែប​នេះ ដោយសារ​តែ​ក្នុង​ថ្ងៃ​នេះ មនុស្ស​ជាច្រើន​បាន​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ទំនិញ​យ៉ាង​កុះករ។ «Black Friday» បាន​ក្លាយ​ជា​ថ្ងៃ​ដែល​រក​លុយ​បាន​ច្រើន​បំផុត​ប្រចាំឆ្នាំ​សម្រាប់​អ្នក​លក់​ទំនិញ​នានា។ ពាក្យ​ថា «Black» គឺ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​កំណត់​បញ្ជាក់​លើ​ប្រាក់​ចំណេញ ខណៈ​ពាក្យ​ថា «Red» គេ​សំគាល់​ទៅ​លើ​ប្រាក់​ខាត។ ដូច្នេះ​ហើយ​បាន​ជា​ថ្ងៃ «Black Friday» មាន​ឈ្មោះ​បែប​នេះ គឺ​ដោយសារ​តែ​ថ្ងៃនេះ​ដែរ ខាង​អ្នក​លក់​ទំនិញ​គឺ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​បំផុត។

ដោយ​ឡែក ​ចំពោះ​ទស្សនៈ​មួយ​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា មុន​ទទួល​ឈ្មោះ​ជា «Black Friday» ក្នុង​អំឡុង​ឆ្នាំ ១៩៥០ មនុស្ស​ជាច្រើន​បាន​នាំ​គ្នា​ដាក់​ថ្ងៃ​នេះ​ជា​ថ្ងៃ​​ដាក់​ច្បាប់​ឈឺ ដោយសារ​តែ​ក្រោយ​ថ្ងៃ​បុណ្យ «Thanksgiving» បើ​ពួកគេ​ដាក់​ច្បាប់​គឺ​អាច​បាន​ឈប់​សម្រាក​ចុង​សប្ដាហ៍​បាន​រហូត​ដល់​ទៅ ៤ ថ្ងៃ។ ជាមួយ​គ្នា​នឹង​ការ​ដាក់​ច្បាប់​ឈប់​នោះ​ដែរ អ្នក​ដែល​លេង​ល្បិច​ទាំងនោះ បាន​នាំ​គ្នា​សប្បាយ​ដើរ​ផ្សារ​ទិញ​ទំនិញ​ជាច្រើន​យ៉ាង​រីករាយ។ ដូច​នេះ ជា​ជាង​ព្យាយាម​កំណត់​តាមដាន​មើល​ថា តើ​អ្នក​ណា​ឈឺ​ពុត ឬ ឈឺ​មែន​នោះ ខាង​បណ្ដា​ក្រុមហ៊ុន​ទាំង​អស់ ក៏​សម្រេច​សម្រួល​បន្ថែម​ថ្ងៃ​សុក្រ​នេះ​ជា​ថ្ងៃ​ឈប់​សម្រាក​តែ​ម្ដង៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Peugeot Motocycles ឧបត្ថម្ភម៉ូតូស៊េរីថ្មី Django Matte Black

ឧសភា ២៣, ២០២៣
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF ​ផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ពីជប៉ុន​មកកម្ពុជា

ឧសភា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

តស់ណាត់គ្នា! ចង់ញ៉ាំអាហារឆ្ងាញ់ៗ បរិកាសបែប Private កុំភ្លេចភោជនីយដ្ឋាន Yuzu Omakase

ឧសភា ១៥, ២០២៣
បច្ចេកវិទ្យា

MSI Stealth 17 Studio A13V Gaming Laptop

ឧសភា ១០, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់