Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អស្ចារ្យមែន! កូនខ្មែរយើង រចនាស៊ីក្លូបែបសហសម័យបានលេខ ១ លើកតម្កើងមរតកដូនតា គួរឱ្យស្ញើចសរសើរ
យើងធ្វើបាន សង្គម

អស្ចារ្យមែន! កូនខ្មែរយើង រចនាស៊ីក្លូបែបសហសម័យបានលេខ ១ លើកតម្កើងមរតកដូនតា គួរឱ្យស្ញើចសរសើរ

អត្ថបទដោយ​៖ Muyly វិច្ឆិកា ២៦, ២០២១

ជារឿងដ៏គួរឱ្យមោទកភាពណាស់ កូនខ្មែរមួយរូប មានឈ្មោះ ស៊ិន វណ្ណៈ ទទួលបានជ័យលាភីលេខ ១ ក្នុងកម្មវិធីប្រកួតប្រជែងរចនាស៊ីក្លូនាពេលអនាគត ឬ ហៅថា Futuristic Cyclo Competition នៅ FT Gallery ក្នុង Factory Phnom Penh។

ជាមួយនឹងការរចនារូបរាងស៊ីក្លូនាពេលអនាគត ដែលមានទម្រង់បែបសហសម័យដ៏ស្រស់ស្អាតនេះ សិល្បករ Sin Vannak បានបញ្ជាក់ពីគោលបំណងឱ្យបានដឹងថា ៖ «គោលបំណងក្នុងការរចនាស៊ីក្លូថ្មី សម្រាប់ពេលអនាគតមួយនេះគឺ ដើម្បីជួយលើកតម្កើងដល់ស៊ីក្លូ ដែលជាត្រីចក្រយានប្រភេទមួយនេះឡើងវិញ ដោយផ្លាស់ប្ដូរទៅជាទម្រង់ថ្មី ដែលធ្វើឱ្យមានភាពលេចធ្លោ និង ព្រមទាំងបន្ថែមនូវចំណុចដែលខ្វះខាត ដើម្បីស័ក្តិសមសម្រាប់ប្រជែងនឹងយាន្តផ្សេងៗទៀត»។

បន្ថែមលើសពីនេះ លោកក៏បានបញ្ជាក់ពីទស្សនៈនៃការច្នៃប្រឌិតស៊ីក្លូថ្មី សម្រាប់នាពេលអនាគតមួយនេះ ដោយមានការបំបែកគំនិត ពីធាតុផ្សំនៃវប្បធម៌ខ្មែរមួយចំនួន និង បូកបញ្ចូលជាមួយធាតុផ្សំនៃសម័យទំនើប បានក្លាយជាទម្រង់មួយ ដែលហៅថា​សហសម័យ ប្រកបដោយភាពអភិវឌ្ឍន៍ ក្នុងន័យអភិរក្ស និង គោលបំណងលើកតម្កើងស៊ីក្លូមរតករបស់ដូនតាខ្មែរ។

គួរឱ្យដឹងផងដែរថា រូបរាងស៊ីក្លូដែលត្រូវបានរចនាដោយយុវជនខាងលើ មានក្បាច់លម្អ ជាក្បាច់ដែលបានបំបែកក្បាច់អង្គរ ក្នុងទម្រង់ត្របកឈូក ដោយព័ទ្ធក្នុងទម្រង់រង្វង់មូល។ ចំណែកឯឯកសណ្ឋានអ្នកបើកបរ ត្រូវបានច្នៃចេញពី​លំនាំឯកសណ្ឋានរបស់ព្រះរាមក្នុងគំនូរ ដោយយកត្រង់សង្វារ ស្លឹកពោធិ និង ឥន្ធនូ មកច្នៃទៅជាបែបសម័យ លំនាំពីបុរាណ។

ដោយឡែក ចំពោះអ្នកបើកបរ ត្រូវបានប្រើប្រាស់ក្បិនខ្មែរ ដែលចងក្បិនស្លុយចុះទៅក្រោម ត្រឹមពាក់កណ្ដាលកំភួនជើង (គ.ស ១៨៣៥-១៩១៤)។ រីឯកញ្ចក់សងខាងស៊ីក្លូ សម្រាប់ឆ្លុះមើលក្រោយដើម្បីសុវត្ថិភាព ត្រូវបានច្នៃដោយយកទម្រង់នាគ ដោយសារសត្វនាគជាសត្វមានមហិទ្ធិឫទ្ធិ និង តំណាងឱ្យភាពត្រជាក់ត្រជុំ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

ប្រភព ៖ Local4Local-លូខលហ្វរលូខល

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់