Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 (វីដេអូ) ហួសថ្លែង! ជិះម៉ូតូបញ្ច្រាសហើយ នៅគំហកច្រងេងច្រងាងរកម៉ាត់ និង គំរាមដកស័ក្តិប៉ូលិសចោល
សង្គម

(វីដេអូ) ហួសថ្លែង! ជិះម៉ូតូបញ្ច្រាសហើយ នៅគំហកច្រងេងច្រងាងរកម៉ាត់ និង គំរាមដកស័ក្តិប៉ូលិសចោល

អត្ថបទដោយ​៖ Muyly វិច្ឆិកា ២៥, ២០២១

មហាជននៅក្នុងបណ្ដាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍ ទៅលើហេតុការណ៍មួយ ដែលបានកើតឡើងនៅចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ ដោយបុរសម្នាក់បានជិះម៉ូតូបញ្រ្ចាសទិសហើយ បែរជាស្រែកឡូឡារករឿង ចង់វាយសមត្ថកិច្ច ថែមទាំងគំរាមដកស័ក្កិសមត្ថកិច្ចចោលទៀតផង។

រឿងហេតុមួយនេះ បានកើតឡើងនៅវេលាម៉ោង ១ និង ៤០ នាទីរសៀល ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ កែង និង ផ្លូវ ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចចរាចរណ៍ នៅទីតាំងកើតហេតុ បានឱ្យដឹងថា ដើមឡើយ មានបុរសម្នាក់ជិះម៉ូតូពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1-BG 5792 ធ្វើដំណើរទិសដៅពីកើតទៅលិចបម្រុងនឹងបត់ឆ្វេង ពេលឃើញកម្លាំងសមត្ថកិច្ច ស្រាប់តែបុរសរូបនេះបានបត់ត្រឡប់ក្រោយ និង ជិះបញ្រ្ចាសទិស បណ្តាលឱ្យដួលម៉ូតូ តែមិនបណ្តាលឱ្យរងរបួសនោះទេ។

ក្រោយកើតហេតុការណ៍នេះឡើង សមត្ថកិច្ចបានដើរទៅសួរនាំ ស្រាប់តែបុរសខាងលើបញ្ចេញកាយវិការច្រងេងច្រងាង ថែមទាំងចង់ដាល់សមត្ថកិច្ច និង គំរាមដកស័ក្កិចោលទៀតផង ដែលបង្កជាការភ្ញាក់ផ្អើលដល់មហាជននៅចំណុចកើតហេតុ។

ក្រោយប្រើពាក្យសម្ដីទ្រគោះបោះបោក លាយឡំនឹងកាយវិការច្រងេងច្រងាង ដាក់សមត្ថកិច្ចចរាចរណ៍ បច្ចុប្បន្នបុរសខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និង ចាត់ការតាមនិតិវិធី៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

Reno8 Series បង្ហាញខ្លួនហើយ! ទាំងតម្លៃ ទាំងសមត្ថភាព ពិតជាពិសេស… តើអ្នកគួរកក់ទុកមុន

សីហា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សម្ពោធសាខាខេត្តព្រះសីហនុ

សីហា ១៨, ២០២២
អត្ថបទក្រុមហ៊ុន

សម្រាប់អ្នកខ្ជិល តែចង់ស្អាត! ងាយៗ ៤ ចំណុច ទទួលបានស្បែកស្អាតភ្លឺរលោង

សីហា ១៨, ២០២២
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់